ហេតុអ្វីបានជាការឲ្យតម្លៃទៅលើសម្ភារៈក្រៅខ្លួនហួសហេតុពេកបំផ្លាញសេចក្ដីសុខរបស់អ្នក?
តើអ្នកខិតខំធ្វើការរកលុយដើម្បីអ្វី? គឺដើម្បីមានក្ដីសុខមានសុភមង្គលនៅពេលចាស់ទៅ តែមនុស្សមួយហាក់បីដូចជាភ្លេចខ្លួនថាតើពួកគេកំពុងធ្វើអ្វីឲ្យពិតប្រាកដ។ មានមនុស្សជាច្រើនបានផ្ដល់តម្លៃទៅដល់សម្ភារៈថ្លៃៗនៅជុំវិញពេករហូតពួកគេភ្លេចអស់នូវតម្លៃមនុស្សដែលនូវជុំវិញខ្លួនពួកគេ។ ខាងក្រោមនេះជាហេតុផលខ្លះៗដែលអ្នកគួរតែដឹងថាហេតុអ្វីបានជាមនុស្សដែលមានគំនិតសម្ភារៈនិយមហួសហេតុពេកកំពុងបំផ្លាញសេចក្ដីសុខរបស់ខ្លួនឯង៖
១) គ្មានថ្ងៃគ្រប់គ្រាន់៖ អ្នកប្រាកដជាភ្លេចថាសេចក្ដីសុខគឺស្ថិតនៅក្នុងចិត្តនិងឱកាសដែលអ្នកមានតែអ្នកបែរជាគិតថាវាឋិតនៅក្នុងផលិតផលដែលអ្នកទិញទៅវិញហើយរឹតតែថ្លៃគឺរឹតតែល្អ។ ការធ្វើបែបនេះអ្នកមិនអាចរកសេចក្ដីសុខពិតប្រាកដបានទេ ព្រោះអ្នកធ្វើវាដើម្បីឲ្យអ្នកដទៃកោតខ្លាចឬកោតសរសើរខ្លួន។
២) អ្នកគិតថាលុយអាចដោះស្រាយបញ្ហាបាន៖ អ្នកទម្លាប់តែប្រើប្រាស់លុយរហូតដល់ពេលមានបញ្ហា អ្នកក៏គិតថាលុយអាចដោះស្រាយបញ្ហាបានដែរ។ អ្នកមិនទាន់ព្យាយាមសាកល្បងដោះស្រាយបញ្ហានោះសិនទេតែអ្នកនឹងយកលុយមកដាក់នៅខាងមុខតែម្ដង។
៣) អ្នកកំពុងតែរស់នៅជាមួយភាពស្មុគស្មាញ៖ អ្នកកំពុងតែគិតថាអ្នកត្រូវទិញរបស់នេះរបស់នោះ ហើយស្មុគស្មាញពីវាដោយសារថាសម្ភារៈទាំងនោះមិនថាជាសំលៀកបំពាក់ ទូរស័ព្ទ ឬឡានទំនើបក៏ដោយគឺចេញស៊េរីថ្មីសឹងតែរៀងរាល់ឆ្នាំ។ បើអ្នកដេញតាមទិញវាគឺអ្នកនឹងមិនអាចមានសេចក្ដីសុខបាននោះទេ។
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.mensxp.com