អ្នកជោគជ័យទាំង៤រូបក្នុងនោះក៏មាន អូបាម៉ាដែរ ដែលធ្លាប់ត្រូវបានសាលាល្បីៗបដិសេធមិនឲ្យចូលរៀន
ប្រសិនជាអ្នកមិនបានរៀននៅសាលាដែលអ្នកចង់រៀន សូមកុំអន់ចិត្តអី ព្រោះថា វាមិនមែនជាទីបញ្ចប់នៃជីវិតនោះឡើយ។ ក្នុងលោកនេះ មានបុគ្គលិកជោគជ័យធំៗជាច្រើន ធ្លាប់ត្រូវបានសាលាល្បីៗបដិសេធមិនឲ្យចូលរៀន ប៉ុន្តែទីបំផុតពួកគេនៅតែជោគជ័យក្នុងជីវិតដដែល។
១)Isaac Asimov៖ គាត់ត្រូវបានបដិសេធដោយសាលាColumbia ដែលកាលនឹងគាត់មានអាយុត្រឹម១២ឆ្នាំ។ គាត់ដឹងថា ហេតុអ្វីគាត់មិនត្រូវបានគេទទួលដោយសារតែគាត់មានអាយុតិចពេក។គាត់ដាក់ពាក្យទៅសកលវិទ្យាល័យពេទ្យប្រាំនៅទីក្រុង New York តែនៅតែមិនជាប់។ ចុងក្រោយគាត់ដាក់ទៅវិទ្យាល័យColumbia ហើយទទួលបានលទ្ធផលល្អ ហើយក៏អភិវឌ្ឍខ្លួនក្លាយជាអ្នកនិពន្ធដ៏ល្បីម្នាក់របស់អាមេរិក។
[caption id="attachment_8745" align="aligncenter" width="600"] ប្រភព៖ www.salon[/caption]
២)Tom Hanks ៖ គាត់និយាយថាគាត់បានដាក់ពាក្យទៅសាលាសិល្បៈចំនួន៣ ដើម្បីចូលរៀន គឺមានM.I.T.ទីក្រុងVillanova, Chabot College ។ លោកបានដឹងខ្លួនថា សាលាល្បីៗទាំងនោះមិនព្រមទទួលខ្លួននោះទេ ដូច្នេះហើយក៏សម្រេចចិត្តទៅសិក្សានៅសាលា Sacramentoដែលជាសាលាធ្វើអោយគាត់មានថ្ងៃនេះ។ បច្ចុប្បន្ន លោកគឺជាតារាសម្តែង និង ជាអ្នកផលិតផលភាពយន្តដ៏ល្បីមួយរូបរបស់អាមេរិក។
[caption id="attachment_8746" align="aligncenter" width="600"] ប្រភព៖ celebritynews.io[/caption]
៣) Barack Obama ៖ ប្រធានាធិបតី Barack Obamaត្រូវបានសាលាSwarthmore បដិសេធមិនឲ្យចូលរៀន។ នេះយោងតាមសេចក្ដីរាយការណ៍ជាច្រើន។ គាត់ទៅសកលវិទ្យាល័យOccidental College និងColumbia Universityដែលបានបញ្ចប់ការសិក្សានៅឆ្នាំ១៩៨៣។ បច្ចុប្បន្នលោកជាប្រធានាធិបតីអាមេរិកដ៏ល្បីល្បាញមួយរូប។
[caption id="attachment_8747" align="aligncenter" width="600"] ប្រភព៖ www.sigmalive.com[/caption]
៤)Steven Spielberg៖ គាត់ត្រូវបានបដិសេធនៅសាលា University of Southern California និង UCLA។ គាត់ក៏សម្រេចចិត្តចុះឈ្មោះនៅមហាវិទ្យាល័យCal State Long Beach។គាត់បានចាកចេញពីសាលាដើម្បីទៅថតកុន ហើយរហូតក្លាយជាអ្នកដឹកនាំ និង អ្នកផលិតខ្សែភាពយន្តដ៏ល្បីមួយរបស់អាមេរិក៕
[caption id="attachment_8748" align="aligncenter" width="600"] ប្រភព៖ www.jewishjournal.com[/caption]
ប្រែសម្រួល៖ អ៊ឺង មួយយូ
ប្រភព៖ time.com