​​ការ​ស្ដាប់​តន្ត្រី​ ​អាច​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​៤​យ៉ាង​​



យ៉ាង​ហោច​ណាស់​ ​​តន្ត្រី​វា​អាច​ជួយ​សម្រួល​អារម្មណ៍​របស់​អ្នក ​តើ​អ្នក​ឆ្ងល់​ថា​ហេតុអ្វី​ដែរ​រឺ​ទេ? ​ ១) ​តន្ត្រី អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​៖ រឿង​ល្អ​មួយ​អំពី​តន្ត្រី​គឺ​នៅ​ពេល​អ្នក​ស្ដាប់​វា​អ្នក​មាន​អារម្មណ៍​ថា​ ​គ្មាន​ការ​ឈឺ​ចាប់​អ្វី​ទាំង​អស់។តាម​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Utah មនុស្ស​១៥នាក់​បាន​ស្លុង​អារម្មណ៍​ទៅ​ក្នុង​ចម្រៀង​ ​​បាន​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់​របស់​ពួកគេ​កាន់​តែ​ចុះខ្សោយ។ ២) ​តន្ត្រី​អាច​ជួយ​បំបាត់​ភាព​តាន​តឹង​និង​ការ​ថប់បារម្ភ៖ ​គេ​បាន​​រក​ឃើញ​ភស្តុតាង​គួរ​ឱ្យ​ទាក់ទាញ​អារម្មណ៍​ថា​ ​តន្ត្រី​អាច​ដើរ​តួនាទី​ក្នុង​ការ​ថែទាំ​សុខភាព។តាម​ការ​សិក្សា​ឃើញ​ថា​ ចម្រៀង​កាត់​បន្ថយ​សំពាធឈាម​និង​ ​ការ​ធុញ។ ៣) ​តន្ត្រី​អាច​កាត់​បន្ថយ​ការ​ថយ​ចុះ​ខ្សោយ​សមត្ថភាព​ខួរក្បាល​៖ លោក Frank Iacono មាន​អាយុ​១០៣​ឆ្នាំ​ហើយ។ គាត់​នៅ​ឧស្សាហ៍​លេង​តន្ត្រី។ លោក​ជឿជាក់​ថា​តន្ត្រី​ជួយ​អោយ​គាត់​មាន​អាយុវែង​។ ៤) ​តន្ត្រី​ជួយ​អោយ​អ្នក​សប្បាយ​ចិត្ត៖ អ្នកស្រាវជ្រាវYuna Ferguson រក​ឃើញ​ថា​អ្នក​ជំងឺ​ដែល​បាន​ស្ដាប់​ចម្រៀង​អស់​រយៈពេល​ពីរ​សប្ដាហ៍​បាន​រាយការណ៍​ថា​គាត់​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ជាង​មុខ។ ​ក្រុម​អ្នក​ជំនាញ​ជឿ​ថា​ ​តន្ត្រី​អាច​ជួយ​ដើម្បី​បង្កើតdopamine ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សារធាតុ​គីមី​ជួយ​អោយ​មាន​អារម្មណ៍​ល្អ។ ប្រែ​សម្រួល​៖​​ អ៊ឺង​មួយ​យូ ប្រភព​ ៖ ​​ www.lifehack.org
X
5s