គន្លឹះសំខាន់ៗ៤យ៉ាង ដើម្បីក្រោកឈរឡើងវិញក្រោយពេលជួបការបរាជ័យធ្ងន់ធ្ងរក្នុងជីវិត
មនុស្សគ្រប់គ្នា សុទ្ធតែធ្លាប់បរាជ័យក្នុងបញ្ហាផ្សេងៗគ្នា។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងមិនគួរអនុញ្ញាតឱ្យការបរាជ័យឬ កំហុសទាំងនោះ កំណត់ថា ជីវិតយើងកើតមកដើម្បីបរាជ័យនោះឡើយ។ ដូច្នេះ យើងត្រូវតែទទួលស្គាល់ការពិត ហើយខំធ្វើវាអោយកាន់តែល្អលើកក្រោយ ដោយចាត់ទុកបញ្ហាទាំងនោះជាមេរៀនដ៏សំខាន់បំផុត។ ខាងក្រោមនេះ ជាគន្លឹះសំខាន់ៗ ដើម្បីជួយឲ្យអ្នកមានកម្លាំងចិត្តក្រោកឈរឡើងវិញ ក្រោយពេលជួបការបរាជ័យ៖
១)ចងចាំថាហេតុអ្វីបានជាអ្នកចាប់ផ្ដើមវា៖ រាល់ពេលដែលអ្នកជួបប្រទះរឿងបរាជ័យ អ្នកត្រូវរកថាមពល ចំណង់ចំណូលចិត្ត និង ជំនឿដើម្បីមានកម្លាំងបន្តក្ដីសុបិនរបស់អ្នកបន្តទៀត។
២)ក្រោកឡើងហើយធ្វើវាម្ដងទៀត៖ នៅពេលអ្នកផ្ដោតលើរឿងអតីតកាល អ្នកមានឱកាសជោគជ័យតិចតួច។ នៅពេលដែលរឿងមិនដំណើរតាមការគ្រោងទុក សូមកុំងាប់ក្រឡាតែតាមផែនការនោះ មានន័យថា អ្នកត្រូវតែព្យាយាមរកគន្លឹះថ្មីទៀតដើម្បីបន្តដំណើរឆ្ពោះទៅរកគោលដៅ។
៣)រកជំនួយ៖ អ្នកគ្មានជំនឿចិត្តលើខ្លួនដូច្នេះអ្នកមិនហ៊ាននិយាយជាមួយអ្នកដទៃ។ ការមានកម្លាំងចិត្តនិង គាំទ្រពីគ្រួសារមិត្តភ័ក្ដិអាចជួយអ្នកមានទំនុកចិត្តឡើងវិញ។ ដូច្នេះហើយអ្នកគួរតែស្វែងរកការគាំទ្រពីមនុស្សជុំវិញខ្លួន ដើម្បីជួយលើកទឹកចិត្ត។
៤)រៀនអត់ធ្មត់៖ ជោគជ័យធំក្នុងជីវិត មិនមែនកើតឡើងដោយងាយៗនោះទេ ហើយទម្រាំមនុស្សអាចសម្រេចតាមក្តីសុបិនរបស់ខ្លួននោះ ពួកគេត្រូវតែស្គាល់រសជាតិបរាជ័យខ្លះ ដែលចៀសមិនផុតឡើយ។ ដូច្នេះហើយ អ្នកត្រូវតែមានការអត់ធ្មត់ឲ្យខ្លាំងបំផុត ទើបស្គាល់ពន្លឺនៃភាពជោគជ័យ៕
ប្រែសម្រួល៖ អ៊ឺង មួយយូ
ប្រភព ៖ addicted2success.com