​ដឹង​ថា​​​ស្ថិត​នៅ​លើ​​យាន​អវកាស​​មួយ​ឆ្នាំ​ ​មនុស្ស​​មាន​​ការ​កែ​ប្រែ​​ ​ដ៏​លំបាក​​យ៉ាង​ម៉េច​ខ្លះ​ទេ?​​



​​ការ​រស់​នៅ​របស់​ក្រុម​អ្នក​អវកាស​​របស់​អង្គការ​ណាសា​ ​​មិន​មែន​​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ពោល​គឺ​អ្នក​អវកាស​សុទ្ធ​តែ​​​ជួប​ផល​មិន​ល្អ​​ចំពោះ​​បញ្ហា​សុខភាព​។ ខាង​ក្រោម​នេះ​គឺ​ជា​បញ្ហា​ប្រឈម​ ប្រសិន​បើ​អ្នក​អវកាស​​ស្ថិត​នៅ​ចាប់​ពី​មួយ​ឆ្នាំ​លើ​យាន​អវកាស​​ឡើង​ទៅ។ ១) ​ដោយ​ខ្វះ​ទំនាញ​ផែនដី​ធ្វើ​ឱ្យ​​អ្នក​អវកាស​​លូត​កម្ពស់​ខ្ពស់​ជាង​មុន​ដែល​ធ្វើ​ឱ្យ​អ្នក​អវកាស​​ប្រឈម​​ជំងឺ​មហារីក​ (កម្លាំង​វិទ្យុសកម្ម​​ខ្ពស់​ជាង​ ២០​ដង​នៅ​លើ​ផែនដី)។ ២) ​ឆ្អឹង​មាន​កំហាប់​​តិច៖ ​អ្នក​អវកាស​បាត់​​កំហាប់​ឆ្អឹង​ពី​មួយ​ខែ​ទៅ​មួយ​ខែ​គឺ​ប្រហែល​​ ២​ភាគរយ។ ​​នៅ​ពេល​កំហាប់​ឆ្អឹង​ថយ​ចុះ​ ​ធ្វើ​​ឱ្យ​អ្នក​អវកាស​​មាន​ការ​ឈឺ​ឆាប់​ផ្នែក​​ឆ្អឹង​​ និង​បណ្ដុំ​​ឆ្អឹង។ ​លើស​ពី​​នេះ​ទៅ​ទៀត​ ​អាច​ធ្វើ​ឱ្យ​ប្រឈម​នឹង​​មាន​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​ ​​​​ឈឺ​​ត្រគាក​ ​និង​​មាន​បញ្ហា​មួយ​ចំនួន​ទៀត។ ៣) ​ប្រព័ន្ធ​ភាព​សាំ​មិន​ដំណើរការ​ល្អ​នោះ​ទេ​​ អាច​ប្រឈម​នឹង​ជំងឺ​​​ផ្សេងៗ។ ដើម្បី​ជៀស​វាង​បញ្ហា​ទាំង​អស់​នេះ​បាន​ អ្នក​វិទ្យាសាស្ត្រ​ត្រូវ​តែ​ហាត់​ប្រាណ​ជា​ប្រចាំ​​ បើ​មិន​ដូច្នេះ​បាន​នឹង​ប្រឈម​បញ្ហា​ខាង​លើ​ជា​មិន​ខាន៕
X
5s