​តិចនិក​​៤​យ៉ាង​ក្នុង​ការ​រៀន​ឲ្យ​បាន​លទ្ធផល​ល្អ​​ ​ទោះ​ចំណាយ​ពេល​វេលា​រៀន​​តិចតួច​​ក៏​ដោយ​​



តើ​អ្នក​មាន​ អារម្មណ៍​សប្បាយ​ចិត្ត​យ៉ាង​ណា​ទៅ​នៅ​ពេល​ដែល​អ្នក​អាច​ទទួល​បាន​ពិន្ទុ​ល្អ​ទាំង​ដែល​អ្នក​មិន​សូវ​ជា​ខិតខំ​​ រៀន​សូត្រ​ខ្លាំង​ ឬ​ក៏​​ដាក់​សម្ពាធ​លើ​ខ្លួន​​ឯង។ ការ​ខិតខំ​​សិក្សា​ខ្លាំង​គឺ​ពិត​ជា​មាន​​សារសំខាន់​​ណាស់​ តែ​បើ​អ្នក​អាច​យល់​ដឹង​ពី​គន្លឹះ​ខ្លះ​ៗ ដោយ​មិន​ចាំ​បាច់​នឿយ​ហត់​ពេក​ វា​​ក៏​ជា​រឿង​ល្អ។​​ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង៖​ ១) សម្រាក​អោយ​បាន​គ្រប់​គ្រាន់៖​​ អ្នក​ត្រូវ​ប្រាកដ​ជា​មួយ​ខ្លួន​ឯង​ថា​ក្នុង​មួយ​ថ្ងៃ​អ្នក​ត្រូវ​សម្រាក​យ៉ាង​តិច​បំផុត​៧​ម៉ោង​តែ​មិន​ត្រូវ​លើស​ពី​៨​ម៉ោង​ឡើយ។ ការ​សម្រាក​បាន​គ្រប់​គ្រាន់​គឺ​ជួយ​សម្រួល​ដល់​រូប​រាងកាយ​និង​ពន្លឿន​សមត្ថភាព​ក្នុង​ការ​គិត​ផង​ដែរ។​ ដូច្នេះ​កាលណាអ្នកមានកម្លាំងគ្រប់គ្រាន់ហើយ នោះ​ខួរក្បាលរបស់អ្នកក៏ឆាប់ចាប់យកចំណុចសំខាន់ៗ​នៃមេរៀន បាន​យ៉ាង​លឿនផងដែរ​។ ២) ត្រូវ​ដឹង​ថា​ខ្លួន​ឯង​ចូលចិត្ត​រៀន​តាមវីធីណា៖ ការ​សិក្សា​របស់​មនុស្ស​ម្នាក់​ៗ​ គឺ​មាន​លក្ខណៈ​ខុស​ៗ​គ្នា​។​  អ្នក​ខ្លះ​ចូល​ចិត្ត​សិក្សា​តាម​បែប​ស្រមើស្រមៃ ការ​ស្ដាប់​សំឡេង និង​ការ​ប៉ះ​ពាល់​វត្ថុ​នានា​ជា​ដើម។ អ្នក​ត្រូវ​ដឹង​ថា​មួយ​ណា​ដែល​ជួយ​អោយ​អ្នក​ឆាប់​យល់​មេរៀន។ ៣) ចេះ​បង្រៀន​អ្នក​ដទៃ៖​ ប្រសិន​បើ​អ្នក​ចង់​បង្កើន​ការ​ចេះ​ដឹង​កាន់​តែ​ច្រើន​ អ្នក​គួរ​ប្រើ​ពេល​វេលា​ខ្លះ​​ចែក​រំលែក​​អ្នក​ដទៃ​​ពី​អ្វី​ដែល​អ្នក​ធ្លាប់​បាន​រៀន។ ការ​ធ្វើ​បែប​នេះ​អ្នក​អាច​នឹង​ជួយ​អោយ​ការ​យល់​ដឹង​របស់​អ្នក​កាន់​តែ​ខ្លាំង​ទៅ​ខ្លាំង​ទៅ។ ៤) តាំង​សមាធិ៖ អ្នក​គួរ​ស្វែង​រក​ទី​កន្លែង​ដែល​សម​ស្រប​មួយ​​ដើម្បី​សម្រាក​និង​តាំង​សមាធិ។​ ការ​ធ្វើ​បែប​នេះ​ ក៏​អាច​ជួយ​សម្រាល​ភាព​តានតឹង​របស់​អ្នក​បាន​មួយ​កម្រិត​ផង​ដែរ។ ​ពេល​អ្នក​មាន​អារម្មណ៍​ថា​ស្រស់ថ្លា​ហើយ​ អ្នក​អាច​ចាប់​​យក​​​មេរៀន​បាន​យ៉ាង​ងាយ​ ៕ ប្រែ​សម្រួល៖​ព្រំ​សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org
X
5s