តើ​ប្រទេស​ណា​ខ្លះ​ដែល​មាន​ប័ណ្ណ​បើកបរ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​បំផុតក្នុង​ពិភពលោក?​



អ្នក​បើកបរ​នៅ​ប្រទេស​អង់គ្លេស​និង​ប្រទេស​បារាំង ​​មាន​ប័ណ្ណ​បើកបរ​ដែល​មាន​ឥទ្ធិពល​ជាង​គេ​នៅ​ក្នុង​ពិភពលោក​។នៅ​ប្រទេស​មួយ​ចំនួន​មាន​ការ​អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​ផ្លាស់ប្ដូរ​ប័ណ្ណ​បើកបរ​របស់​ខ្លួន​ដោយ​មិន​ចាំបាច់​ធ្វើ​ការ​ប្រឡង​នោះ​ទេ រីឯ​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​គឺ​ទាមទារ​ឲ្យ​ធ្វើ​ការ​ប្រឡង​ដើម្បី​ទទួល​បាន​ប័ណ្ណ​បើកបរ​ថ្មី។ សម្រាប់​ប្រទេស​ចិន​វិញ​ ​គឺ​ពួកគេ​​ទាមទារ​ឲ្យ​ប្រើប្រាស់​ប័ណ្ណបើកបរ​​ដែល​រៀបចំ​ការ​ប្រឡង​ដោយ​ពួកគេ​តែ​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ​ តើ​ប្រទេស​ណា​ខ្លះ​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​​ប័ណ្ណបើកបរ​និង​មាន​ឥទ្ធិពល​នៅ​ប្រទេស​ដទៃ​ទៀត? ១) ប្រទេស​អង់គ្លេស និង​ ប្រទេស​បារាំង ២) ប្រទេស​អាល្លឺម៉ង់​ ៣) ប្រទេស​ស៊ុយអែត​ ៤) ប្រទេស​បែលហ្សិក​ ៥) ប្រទេស​ហ្វាំងឡង់​ ៦)  ប្រទេស​អ៊ីតាលី និង​ ប្រទេស​អេស្ប៉ាញ ៧)  សហរដ្ឋ​អាមេរិក​ ៨)  ប្រទេស​អូស្ត្រាលី និង​ ប្រទេស​ជប៉ុន ៩) ប្រទេស​កាណាដា ១០) ​ប្រទេស​ស្វីស៕​​ ប្រែ​សម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.businessinsider.com
X
5s