រឿងសំខាន់ៗដែលអ្នកគួរធ្វើ បន្ទាប់ពីបញ្ចប់ម៉ោងការងារ
ជាការពិតណាស់ រាល់ថ្ងៃនេះមនុស្សម្នាក់ៗខិតខំធ្វើការងារ យ៉ាងខ្លាំងដើម្បីទទួលបានជោគជ័យ។ ប៉ុន្តែភាពជោគជ័យទាំងនោះអាចទៅជាគ្មានន័យវិញប្រសិនបើអ្នកវក់ការងាររហូតដល់ថ្នាក់ភ្លេចពីមនុស្សជាទីស្រលាញ់។ អ្នកមិនដែលរវល់រហូត ដល់ថ្នាក់ភ្លេចផ្ដល់ពេលវេលាខ្លះ ដល់មនុស្សជុំវិញខ្លួនទេ។ នេះជាអ្វីដែលអ្នកត្រូវដឹង៖
១) ចេញពីកន្លែងធ្វើការតាមម៉ោងកំណត់៖ ការធ្វើការងារច្រើនពេកនោះ ច្រើនគ្មានពេលវេលាសម្រាប់អភិវឌ្ឍជីវិតខ្លួនឯង។ ប្រសិនបើអ្នកមានការណាត់ជួបជាមួយនរណាម្នាក់តែ អ្នកតែងធ្វើការលើសម៉ោង ។ ចុងក្រោយអ្នកបានត្រឹមតែត្រលប់ទៅផ្ទះរួចចូលសម្រាកតែប៉ុណ្ណោះ។
២) មានគ្រោងសម្រាប់អាទិត្យបន្ទាប់៖ ពេលខ្លះអ្នកអាចភ្លេចថា អាទិត្យបន្ទាប់នេះអ្នកត្រូវធ្វើអ្វីខ្លះ ឬទៅណាខ្លះ ជាមួយមិត្តភក្ដិឬគ្រួសារ។ ដូចនេះការចេះរៀបចំ គម្រោងនានាអោយបានមុនគឺជារឿងមួយដ៏ប្រសើរ ហើយអ្នកក៏មិនចាំបាច់ខ្វល់ច្រើននៅថ្ងៃនោះផងដែរ។
៣) និយាយពាក្យថាទេ៖ អ្នកកម្រនឹងមានពេលវេលាជួបជុំជាមួយគ្រួសារណាស់នៅថ្ងៃចុងសប្ដាហ៍។ដូចនេះអ្នកត្រូវចេះនិយាយពាក្យថាទេ ចំពោះការងារណាដែលអ្នកពុំអាចមានពេលវេលាធ្វើវាបាន។
៤) កុំព្យាយាមតាមដានបណ្ដាញសង្គមពេក៖ ពេលអ្នកត្រលប់ពីការងារ ហើយចំណាយពេលវេលាទៅលើបណ្ដាញសង្គម គឺវាហាក់ដូចជាគ្មានផ្ដល់ផលប្រយោជន៍អ្វីសោះដល់អ្នក។ ជំនួសដោយការធ្វើបែបនោះអ្នកគួរចេះប្រើប្រាស់ពេលវេលា ដែលអ្នកនៅសល់ប្រចាំថ្ងៃជាមួយប្រពន្ធកូនទើបប្រសើរជាង៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org