រូបិយប័ណ្ណប្រទេស១០ដែលមានតម្លៃថោកបំផុតធៀបនឹងប្រាក់ដុល្លារអាមេរិក
មានប្រទេសមួយចំនួនបានកំណត់តម្លៃរូបិយប័ណ្ណរបស់ខ្លួនទាបមែនទែនបើធៀបនឹងប្រាក់ដុល្លារអាមេរិក។ តាមទ្រឹស្ដីសេដ្ឋកិច្ច តម្លៃនៃរូបិយប័ណ្ណ (the value of the currency) គឺជាសូចនាករធំបំផុតនៃសេដ្ឋកិច្ច លក្ខខណ្ឌសេដ្ឋកិច្ច ការវិនិយោគបរទេស និងកម្រិតនៃកំណើនផលិតផលក្នុងស្រុកសរុប។
ទោះជាយ៉ាងណា តម្លៃរូបិយប័ណ្ណរបស់មួយមានតម្លៃទាបជាងតម្លៃរូបិយប័ណ្ណនៃប្រទេសមួយទៀតដោយយកប្រាក់ដុល្លារជាគោល ពោលគឺមិនមែនមានន័យថា សេដ្ឋកិច្ចប្រទេសដែលតម្លៃរូបិយប័ណ្ណមានតម្លៃខ្ពស់ជាងមានសេដកិច្ចធំជាង ឬល្អជាងប្រទេសដែលមានតម្លៃរូបិយប័ណ្ណទាបជាងនោះដែរ។
ខាងក្រោមនេះគឺជារូបិយប័ណ្ណចំនួន ១០ដែលមានតម្លៃទាបបំផុតបើធៀបនឹងប្រាក់ដុល្លារអាមេរិក៖
ដុល្លារហ្ស៊ីមបាវ៉េ៖ ១ដុល្លារអាមេរិក គឺមានតម្លៃប្រហែល ៣សែនដុល្លារហ្ស៊ីមបាវ៉េ។ ប្រទេសនេះបានប្ដូរមកប្រើរូបិយប័ណ្ណរបស់ប្រទេសអាហ្វ្រិកខាងត្បូងវិញ។
កូឡុង ប្រទេសកូស្តារីកា៖ ១ដុល្លារអាមេរិក គឺមានតម្លៃប្រហែល ៥៣០កូឡុង។
ហ្គូរ៉ានី ប្រទេសប៉ារ៉ាហ្គាយ៖ ១ដុល្លារអាមេរិក គឺមានតម្លៃជាង៥៧០០ហ្គូរ៉ានី។
ហ្វ្រង់ ប្រទេសហ្គីណេ៖ ១ដុល្លារអាមេរិក គឺមានតម្លៃជាង ៧៦០០ហ្វ្រង់ហ្គីណេ។
គីប ប្រទេសឡាវ៖ ១ដុល្លារអាមេរិក គឺមានតម្លៃជិត ៨ពាន់គីប។
រ៉ូបល ប្រទេសបេឡារូស៖ ១ដុល្លារអាមេរិក គឺមានតម្លៃជិត ២ម៉ឺនរ៉ូបល។
រ៉ូព្យ៉ា ប្រទេសឥណ្ឌូណេស៊ី៖ ១ដុល្លារអាមេរិក គឺមានតម្លៃជាង ១៣ ០០០រ៉ូព្យ៉ា។
សៅតូម៉េ និងព្រីនហ្សីបដូប្រា (SÃO TOMÉ AND PRINCIPE DOBRA)៖ ១ដុល្លារអាមេរិក គឺមានតម្លៃជាង ២២០០០សៅតូម៉េ និងព្រីនហ្សីប។
ដុង ប្រទេសវៀតណាម៖ ១ដុល្លារអាមេរិក គឺមានតម្លៃប្រហែល ២២២០០ដុង។
រៀលប្រទេសអ៊ីរ៉ង់៖ ១ដុល្លារអាមេរិក គឺមានតម្លៃប្រហែលជិត ៣ម៉ឺនរៀល៕