ប្រទេសទាំង៥ដែលចំណាយថវិកាច្រើនបំផុត ទៅលើការថែទាំសុខភាព
ការចំណាយលើការថែទាំសុខភាពបានកើនឡើងយ៉ាងខ្លាំងចាប់ពីឆ្នាំ១៩៨០ នៅលើពិភពលោក។ផ្អែកលើរបាយការណ៍ថ្មីមួយ បណ្ដាប្រទេសចំណាយច្រើនបំផុតនៅលើការថែទាំសុខភាព ចាយចន្លោះពី ៨,៩% និង ១៦,៤ % នៃផលិតផលក្នុងស្រុកសរុប(GDP ) ដើម្បីថែទាំសុខភាព ។
សហរដ្ឋអាមេរិកបានចំណាយប្រាក់ប្រហែល ៨ ៧១៣ $ ក្នុងមួយនាក់ជារៀងរាល់ឆ្នាំ ដោយមកដល់ពេលនេះ បានក្លាយជាប្រទេសចាយច្រើនបំផុតនៅលើពិភពលោក។ ទួរគីនិងប្រទេសឥណ្ឌាបានចំណាយតិចជាង $ ១ ០០០ នៅលើការថែទាំសុខភាពក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។
ការចំណាយលើថែទាំសុខភាពគ្របដណ្ដប់ធំទូលាយគិតចាប់ពីប្រាក់បៀវត្សរ៍គ្រូពេទ្យ វិធីព្យាបាល ផលិតផលឱសថ និង រដ្ឋបាលមន្ទីរពេទ្យ។
បណ្ដាប្រទេសចំណាយច្រើនបំផុតនៅលើការថែទាំសុខភាពគឺ៖
១) សហរដ្ឋអាមេរិក៖ ការចំណាយសេវាសុខភាពក្នុងមួយម្នាក់ គឺ៨ ៧១៣ដុល្លារ ហើយអាយុដែលមនុស្សអាចរស់នៅបានគឺរហូតដល់៧៨ឆ្នាំ។
៣) ស្វីស៖ ការចំណាយលើសេវាសុខភាពក្នុងមួយម្នាក់ ៦ ៣២៥ដុល្លារ ហើយអាយុដែលមនុស្សអាចរស់នៅបានគឺរហូតដល់ ៨២ឆ្នាំ។
៣) ន័រវែស៖ ការចំណាយសេវាសុខភាពក្នុងមួយម្នាក់ ៥ ៨៦២ដុល្លារ ហើយអាយុដែលមនុស្សអាចរស់នៅបានគឺរហូតដល់ ៨១ឆ្នាំ។
៤) ហុឡង់ដ៍៖ ការចំណាយសេវាសុខភាពក្នុងមួយម្នាក់ ៥ ១៣១ដុល្លារ ហើយអាយុដែលមនុស្សអាចរស់នៅបានគឺរហូតដល់ ៨១ឆ្នាំ។
៥)ប្រទេសស៊ុយអែត៖ ការចំណាយលើសេវាសុខភាពក្នុងមួយម្នាក់ ៤ ៩០៤ដុល្លារ ហើយអាយុដែលមនុស្សអាចរស់នៅបានគឺរហូតដល់៨២ឆ្នាំ៕
ប្រែសម្រួល៖ អ៊ឺង មួយយូ
ប្រភព ៖ 247wallst.com