គេហទំព័រ​​ចំនួន​៥​ ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួយ​សម្រាប់​និស្សិត ​ក្នុង​ការ​ស្វែងរក​អាហារូបករណ៍​ក្រៅ​ប្រទេស​



ការ​អប់រំ​ខ្ពស់​បាន​ក្លាយ​ជា​​បន្ទុក​នៃ​ការ​វិនិយោគ​ធ្ងន់ធ្ងរ​​​សម្រាប់​ឪពុកម្ដាយ​​ ​និង​ ​សិស្ស​ ជា​ពិសេស​អ្នក​ដែល​មាន​ជីវភាព​មិន​សូវ​ធូរធារ​។​ ​​ដូច្នេះ​ហើយ​ ​ការ​ស្វែងរក​ឱកាស​ទទួល​បាន​អាហារូបករណ៍​ជា​រឿង​ ​ដែល​មិន​អាច​មើល​រំលង​ ​ដើម្បី​អាច​សម្រាល​បន្ទុក​ដ៏​ធ្ងន់​នោះ​បាន​។ ​ដើម្បី​ជួយ​​ស្វែង​រក​អាហារូបករណ៍​​កាន់​តែ​មានប្រសិទ្ធភាព​នោះ ​​ខាង​ក្រោម​នេះ ជា​គេហទំព័រ​ចំនួន​​៥​ ​ដែល​ផ្ដល់​ព័ត៌មាន​អាហារូបករណ៍​ជាច្រើន​សម្រាប់​សិស្ស​និស្សិត​៖ ១) ​Fastweb៖ ​វា​ជា​​គេហទំព័រ​អាហារូបករណ៍​ដ៏​ល្បីល្បាញ​មួយ ​ដែល​​ប្រមូលផ្ដុំ​​អាហារូបករណ៍​ជាច្រើន​។ ​គេហទំព័រ​ផ្លូវការ: www.fastweb.com។ ២) ​Scholarship៖  ​ គេហទំព័រ​នេះ​អាច​ជួយ​អ្នក​ស្វែង​រក​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អ្នក​ ​​ដើម្បី​​បន្ត​ក្តី​សុបិន​របស់​ខ្លួន​បាន​។ ​គេហទំព័រ​ផ្លូវការ: www.scholarship.com។ ៣) ​Zinch៖ ​ក្រៅ​ពី​ការ​ផ្ដល់​ព័ត៌មាន​ដែល​មាន​តម្លៃ​ក្នុង​ការ​ស្វែងរក​អាហារូបករណ៍ ​គេហទំព័រ​​នេះ​អាច​ជួយ​ឱ្យ​​អ្នក​រក្សា​​ទំនាក់ទំនង​ជា​មួយ​ ​​ម្ចាស់​អាហារូបករណ៍​ផង​ដែរ​​។ ​គេហទំព័រ​ផ្លូវការ​: www.zinch.com។ ៤) ​ScholarshipExperts៖ ​បើ​អ្នក​ចុះ​ឈ្មោះ​នៅ​គេហទំព័រ​នេះ​អ្នក​អាច​រក​អាហារូបករណ៍​ដែល​​ល្អ​បំផុត​សម្រាប់​តម្រូវការ​របស់​អ្នក។ ​គេហទំព័រ​ផ្លូវការ: www.scholarshipexperts.com។ ៥) ​FastAid៖ គេហទំព័រ​នេះ​ផ្ដល់​ជូន​នូវ​ការ​ប្រមូល​មហាវិទ្យាល័យ​របស់​រដ្ឋ​និង​ឯកជន។ ​គេហទំព័រ​ផ្លូវការ​:​ www.fastaid.com។ ប្រែ​សម្រួល​៖​​ អ៊ឺង ​​មួយ​យូ ប្រភព​ ៖lifestyle9.org
X
5s