អ្នក​កំពុង​បំផ្លាញ​ពេលវេលា​ខ្លួន​ឯង​ទាំង​ដែល​មិន​ដឹង​ខ្លួន ​តាម​រូប​ភាព​៤​យ៉ាង​



រាល់​ថ្ងៃ​នេះ​អ្នក​កំពុង​តែ​បំផ្លាញ​ពេលវេលា​របស់​អ្នក​ទាំង​ដែល​អ្នក​មិន​បាន​ចាប់​ អារម្មណ៍​ពី​វា​។ អ្នក​អាច​នឹង​មិន​ដឹង​ពី​កំហុស​ទាំង​នោះ​រហូត​ទាល់​តែ​វា​ហួស​ពេល​សម្រាប់​អ្នក។ នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង៖ ១) ទម្លាប់​មិន​ល្អ​នៅ​ក្រុមហ៊ុន​៖​ ទម្លាប់​មិន​ល្អ​នានា​ដែល​អ្នក​តែង​ធ្វើ​នៅ​ឯ​ក្រុមហ៊ុន​របស់​អ្នក ​នឹង​បង្រៀន​អ្នក​អោយ​​ខ្ជះខ្ជាយ​​ពេលវេលា ដូចជានិយាយច្រើនជាដើម។ ដោយ​សារ​តែ​ទម្លាប់​ដែល​អ្នក​តែង​ធ្វើ​ជា​ប្រចាំ​នេះ​នឹង​ធ្វើ​អោយ​អ្នក​មិន​ចាប់​ចាប់អារម្មណ៍​ថា​ខ្លួន​ឯង​កំពុង​មាន​កំហុស។ ២) គ្រឿង​ដែល​រំខាន​អ្នក៖​ សូម​កុំ​ព្យាយាម​ខ្វាយខ្វល់​ពី​គ្រឿង​ដែល​ទាក់ទាញ​ចិត្ត​អ្នក​អោយ​សោះ​ ពី​ព្រោះ​វា​នឹង​បង្កើន​គម្លាត​អ្នក​និង​ការងារ​អោយ​ឃ្លាត​ឆ្ងាយ​ពី​គ្នា ដូចជា ​ហ្គេមទូរស័ព្ទ ​និង បណ្តាញសង្គមជាដើម។ ៣) ទំនាក់ទំនង៖ អ្នក​តែង​មាន​ធ្វើ​ការ​ទាក់​ទង​ទៅ​កាន់​អ្នក​ដទៃ​តាម​រយៈការ​និយាយ​ទូរស័ព្ទ​ ការ​ផ្ញើ​សារ​អេឡិចត្រូនិក​ផ្សេងៗ​ទៀត។ ពេល​ខ្លះ​អ្នក​ចំណាយ​ពេល​ច្រើន​ពេក​ក្នុង​ការ​ផ្ញើ​សារ​តប​ទៅ​កាន់​អ្នក​ដទៃ​ទាំង​ដែល អ្នក​​មិន​ចាំ​បាច់​ធ្វើ​វា​ ។ ៤) មិនចេះបែងចែកការងារដែលសំខាន់និងមិនសំខាន់៖ ប្រសិន​បើ​អ្នក​មាន​កិច្ចការ​មួយ​ដែល​ត្រូវ​ធ្វើ​សម្រាប់​ក្រុមហ៊ុន តែ​អ្នក​​បាន​ទៅ​ធ្វើ​កិច្ចការ​ផ្សេង​ដែល​​គ្មាន​ការ​ពាក់ព័ន្ធ​គ្នា​ទៅ​នឹង​អ្វី​ដែល​ក្រុមហ៊ុន​ចង់​បាន។ វា​នឹង​នាំ​អោយ​អ្នក​កាន់​តែ​ខាត​បង់​ពេលវេលា​កាន់​តែ​ច្រើន​ឡើង​​ ហើយ​លទ្ធផល​ក៏​មិន​សម​ដូច​បំណង​ទៅ​ទៀត៕ ប្រែ​សម្រួល៖ ព្រំ​​ សុវណ្ណកណ្ណិកា ប្រភព៖www.entrepreneur.com
X
5s