កំហុសទាំង៤ដែលធ្វើឲ្យអ្នកស្ដាយក្រោយនៅពេលដែលអ្នកលក់ផ្ទះ
មនុស្សភាគច្រើនមានភាពស្ដាយក្រោយនៅពេលដែលពួកគេបានលក់ផ្ទះរបស់ខ្លួន ហើយក៏មានមនុស្សជាច្រើនដែលមានការលំបាកក្នុងការសម្រេចចិត្តលក់ផ្ទះរបស់ខ្លួនដោយសារតែហេតុផលមួយចំនួនដូចខាងក្រោម៖
១) មិនបានរៀបចំផ្ទះឲ្យល្អប្រណិត៖ ផ្ទះដែលធ្លាប់បានមានអ្នករស់នៅហើយតែងតែមានបញ្ហាដូចជាការប្រឡាក់ជញ្ជាំង បញ្ហាភ្លើងអគ្គិសនីនិងបញ្ហាផ្សេងទៀតជាច្រើន។ ដូចនេះអ្នកគួរតែដោះស្រាយបញ្ហាទាំងនេះឲ្យបានរៀបរយ ហើយរៀបចំផ្ទះរបស់អ្នកឲ្យស្អាតមុននឹងអ្នកហៅភ្ញៀវមកមើលឬទិញផ្ទះរបស់អ្នក។
២) មិនព្រមធ្វើការពិចារណារឿងតម្លៃ៖ អ្នកគួរដាក់តម្លៃណាមួយដែលសមរម្យ ហើយមានហេតុផលច្បាស់លាស់ថាហេតុអ្វីបានផ្ទះរបស់អ្នកមានតម្លៃថ្លៃជាងទីផ្សារទូទៅ។ អ្នកមិនគួរដាក់តម្លៃដាច់ខាតតែម្ដងនោះទេ ព្រោះអ្នកក៏ត្រូវដឹងដែរថាអ្នកដែលទិញផ្ទះនិមួយៗគឺពួកគេចង់ចំណាយរឹតតែតិចរឹតតែល្អ។
៣) មិនប្រាប់អតិថិជនពីបញ្ហារបស់អ្នក៖ បើសិនជាអ្នកមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ ជួសជុលបញ្ហាដែលមាននៅក្នុងផ្ទះរបស់អ្នកទេនោះ អ្នកគួរតែប្រាប់ពួកគេតាមត្រង់ថាផ្ទះរបស់អ្នកមានបញ្ហាដំបូល មានកន្លែងដែលជ្រាបទឹក ឬមួយក៏យ៉ាងណា។
៤) មិនទាន់មានកន្លែងស្នាក់នៅសមរម្យ៖ បញ្ហានេះច្រើនតែកើតមាននៅពេលដែលអ្នកលក់ផ្ទះហើយដូចជាអ្នកមិនទាន់អាចរកកន្លែងស្នាក់នៅថ្មី ឬត្រូវទៅនៅសណ្ឋាគារឬផ្ទះជួលបណ្ដោះអាសន្នដោយសារតែផ្ទះរបស់អ្នកលក់បានមុនពេលរំពឹងទុក៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com