មេដឹកនាំ​បច្ចុប្បន្ន ​៦​រូប​ ​ប្រើ​ដៃឆ្វេង ​ក្នុង​នោះ​មាន​មេដឹក​នាំ​អាស៊ាន​ម្នាក់​ដែរ​​



ពិត​ណាស់​ថា​ ការប្រើប្រាស់​ដៃ​ស្តាំ​ក្នុង​ការសរសេរ​​ឬ​ធ្វើ​កិច្ចការ​ផ្សេងៗ គឺ​ជា​ទម្លាប់​ទូទៅ​របស់​មនុស្សរស់​នៅលើ​លោក​​នេះ​ទៅ​ហើយ​ ​ចំណែក​ការប្រើប្រាស់​ដៃឆ្វេង​ដើម្បី​សរសេរ​គឺ​មាន​ភា​​គ​តិច​បំផុត ​តែ​វាក៏​មិនខុស​​អ្វី​នោះ​ដែរ។ ការប្រើប្រាស់​ដៃឆ្វេងគឺជាទម្លាប់​របស់​បុគ្គល​មួយចំនួន​ មិនថា​ឡើយ​ជនសាមញ្ញ​ទូទៅ ​សូម្បីតែថ្នាក់​ដឹកនាំ​ពិភពលោក​មួយចំនួន ​ក៏ប្រើប្រាស់​ដៃ​ឆ្វេង​ក្នុង​ការសរសេរ​ដែរ។ ខាងក្រោមនេះ ​គឺជា​មេដឹកនាំ​ នាពេល​បន្ចុប្បន្ន​ ៦រូប​ដែល​ប្រើប្រាស់​ដៃឆ្វេង​ក្នុង​ការសរសេរ៖ ១. នាយករដ្ឋមន្ត្រី​ ប្រទេស​សិង្ហបូរី​ លោក​ Lee Hsien Loong ២. ប្រធានាធិបតី​អាមេរិក ​លោក Barack Obama ៣. នាយករដ្ឋមន្ត្រី​ ប្រទេស​អង់គ្លេស​ លោក David Cameron ៤. នាយករដ្ឋមន្ត្រី ប្រទេសអៀរឡង់ លោក Brian Cowen ៥. ប្រធានាធិបតី​ ប្រទេស​កេនយ៉ា​ លោក Uhuru Kenyatta ៦. នាយករដ្ឋមន្ត្រី ​ប្រទេស​អ៊ីស្រាអែល​ លោក Benjamin Netanyahu ដោយ៖ សុខា នីកា
X
5s