​​ចំណូល​ក្រុមហ៊ុន​Facebook​ ​កើន​ឡើង​ ១១​ភាគរយ​នៅ​ត្រីមាស​ទី​៣​ ​​



​​ប្រាក់ចំណូល​សុទ្ធ (Net Income) ​របស់​ក្រុម​ហ៊ុនFacebook​ ​មាន​ការ​កើនឡើង​​ដល់​៨៩១​លាន​ដុល្លារ​អាមេរិក​ ​​គិត​ចាប់​ពី​ខែ​កក្កដា​ ដល់​ ខែ​កញ្ញា​​​នេះ​ ​ ពោល​គឺ​កើនឡើង​១១​ភាគរយ​ បើ​គិត​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​​គឺ​មាន​ចំនួន​ ៨០៦​លាន​ដុល្លារ​អាមេរិក​។ ​ការ​កើនឡើង​ចំណូល​គួរ​ឲ្យ​កត់​ស្គាល់​នេះ​ ក៏ដោយ​សារ​តែ​ក្រុមហ៊ុន​Facebook​ មាន​កំណើន​អ្នក​ប្រើប្រាស់​កាន់​តែ​ច្រើន​ឡើងៗ​នៅ​លើ​ពិភពលោក​។ បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​យក្ស​មួយ​នេះ ​គឺ​មាន​អ្នក​ប្រើប្រាស់​ថ្មី​​ចំនួន​៦០​ លាន​នាក់​ជា​រៀងរាល់​ខែ​ ​ក្នុង​ត្រីមាស​ទី​៣​​នៃ​​ឆ្នាំ​២០១៥​ ​ហើយ​បច្ចុប្បន្ន​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook សរុប​ប្រមាណ​១,៥៥ ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​។ ​លោក​ Mark Zuckerberg ​ស្ថាបនិក​វ័យ​ក្មេង​របស់​ក្រុមហ៊ុនFacebook​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​របស់​លោក​គឺ​ផ្ដោត​សំខាន់​ទៅលើ​ «​ការ​បង្កើត​ថ្មី​ និង វិនិយោគ​យូរអង្វែង»។ ​សូម​បញ្ជាក់​ថា Facebook​​ ក្លាយ​ជា​បណ្ដាញ​សង្គម​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​ ហើយ​ចំណូល​សំខាន់​របស់​ក្រុមហ៊ុន​នេះ គឺ​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ Facebook​​ ​តែ​ម្តង​៕ ​ដោយ៖ អ៊ុន​ ភក្តី ​ប្រភព៖ www.bbc.com​ & www.businessinsider.com ​​​
X
5s