កំហុសទាំង៥ក្នុងពេលបញ្ចេញមតិក្នុងបណ្ដាញសង្គម ដែលអាចនាំឲ្យអ្នកត្រូវគេបណ្ដេញចេញពីការងារ
ពេលខ្លះអ្នកគិតថាអ្នកអាចធ្វើរឿងនេះបានរឿងនោះបាន ក្នុងបណ្ដាញសង្គម ជាពិសេសហ្វេសប៊ុក។ ក៏ប៉ុន្តែមានរឿងជាច្រើនដែលអាចនាំអ្នកប្រឈម នឹងភាពគ្រោះថ្នាក់ក្នុងការងារ ឬ នាំឲ្យគេដេញអ្នកចេញពីការងារក៏មាន។ ខាងក្រោមនេះ ជាកំហុសមួយចំនួនដែលអ្នកបង្ហោះនៅលើបណ្ដាញសង្គម នាំឲ្យអ្នកបាត់បង់ការងារ៖
១)យោបល់ដែលប្រកាន់ជាតិសាសន៍ ភេទ ឬ អ្វីដែលនាំផ្ទុះកំហឹងផ្សេងៗ៖ ការផុសរឿងមិនល្អនៅក្នុងបណ្ដាញសង្គមដូចជា យោបល់ដែលប្រកាន់ជាតិសាសន៍ ភេទ ឬ ការនាំផ្ទុះកំហឹងផ្សេងៗជាពិសេសអ្វីដែលពាក់ព័ន្ធនឹងក្រុមហ៊ុនតែម្ដង គឺអាច នឹងនាំបញ្ហាជាច្រើនដល់អ្នក ព្រោះថាក្រុមហ៊ុនមិនចង់ឲ្យបុគ្គលិករបស់ខ្លួនបើកកកាយរឿងរ៉ាវ ឬ បញ្ហារបស់ក្រុមហ៊ុនឲ្យមនុស្សទូទៅបានដឹងនោះឡើយ។
២)រអ៊ូរឿងការងារ ៖ មនុស្សគ្រប់រូបចាំបាច់ត្រូវបញ្ចេញមតិ នៅពេលខ្លះ ប៉ុន្តែការចែករំលែកពីអារម្មណ៍ពិតអំពីការងាររបស់អ្នក នៅលើបណ្ដាញសង្គម អាចនាំអោយអ្នកមានបញ្ហាមិនខាន។
៣)ចែករំលែកនូវរឿងសម្ងាត់ ៖ ការចែករំលែករឿងសម្ងាត់របស់ក្រុមហ៊ុនរបស់អ្នកនៅលើបណ្ដាញប្រព័ន្ធអនឡាញ វាអាចមានភាពងាយស្រួល។ ពេលដែលប្រកាសរបាយការណ៍ ឬ ឯកសារសម្ងាត់ ជាក់ស្តែងណាស់គឺជារឿងដែលអ្នកមិនគួរធ្វើ។
៤) ផុសរឿងមិនល្អ ក្នុងពេលតំណាងឲ្យក្រុមហ៊ុន ៖ អ្នកអ្នកត្រូវគិតពីរទៅបីដងមុននឹងអ្នកផុសរឿងអ្វីមួយ ប្រសិនបើអ្នកទទួលបន្ទុករឿងផ្សព្វផ្សាយ។អ្នកត្រូវចងចាំថារាល់អ្វីដែលអ្នកផុសគឺមានការប៉ះពាល់ដល់ក្រុមហ៊ុនអ្នក។
៥) ផុសរូបភាពស្រវឹង៖ នៅពេលដែលមានការជួបជុំជាពិសេសពេលមានការពាក់ព័ន្ធនឹងគ្រឿងស្រវឹង ជាពិសេសសកម្មភាពមិនល្អផ្សេងៗក្នុងពេលស្រវឹង ព្រោះវាអាចធ្វើឲ្យថ្នាក់លើរបស់អ្នកយល់ឃើញថា អ្នកជាមនុស្សដែលមិនល្អ និង យកគ្រឿងស្រវឹងជាត្រីមុខ។
ប្រែសម្រួល៖ អ៊ឺងមួយយូ
ប្រភព ៖ www.cheatsheet.com