អត្ថប្រយោជន៍​ទាំង​៤​យ៉ាង​ ​​របស់​ស៊ុត ​​ដែល​អ្នក​មិន​គួរ​មើល​រំលង​



ស៊ុត​​ ជា​ផ្នែក​មួយ​សំខាន់​នៃ​អាហារ​​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​គ្រប់​គ្នា​។ ​​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​នោះ​ទេ ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​រាងកាយ​របស់​មនុស្ស​ផង​ដែរ​។ ខាងក្រោម​នេះ​ ជា​អត្ថប្រយោជន៍​​នៃ​ការ​ទទួល​ទាន​ស៊ុត​ ដែល​អ្នក​គួរ​យល់ដឹង៖ ១)​ ​​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​៖​ នៅ​ក្នុង​រាងកាយ​ភាព​ខ្លាំង​នៃ​ប្រព័ន្ធ​​ការពារ​រាងកាយ​​កើត​ឡើយ​ពី​ចំណុច​ជាច្រើន​ ​ហើយ​ក្នុង​នោះ​ក៏​បាន​មក​ពី​​​ការ​បរិភោគ​​ស៊ុត​​ផង​ដែរ​។​ ​ស៊ុត​សម្បូរ​ទៅ​ដោយ​វីតាមីន A និង វីតាមីន D នេះ​គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធានា​​​​ឲ្យ​​ប្រព័ន្ធ​ការងារ​រាងកាយ​មាន​ភាព​រឹងមុំា ​និង មាន​លទ្ធផល​​ទប់ទល់​ទៅ​នឹង​ជំងឺ​ណា​មួយ​។ ២)​ជួយ​ថែរក្សា​ស្បែក ៖ វីតាមីន A ធ្វើ​ការ​ជា​មួយ​ Biotin និង selenium ​ជួយ​​ការពារ​ស្បែក​បាន​យ៉ាង​​ល្អ​។​ ​​វីតាមីន A ក៏​អាច​ជួយ​ក្នុង​ការ​កែលំអ​ស្ថានភាព​ស្បែក​នា​បច្ចុប្បន្ន​ផង​ដែរ។ ៣)​​ ​ជួយ​រំលាយ​អាហារ ៖ កម្រិត​ខ្ពស់​នៃ​វីតាមីន B2 និង​ Biotinត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ស៊ុត ​ដែល​វា​អាច​ជួយ​ក្នុង​ការរំលាយអាហារ​​​របស់​​លោក​អ្នក​បាន​យ៉ាង​ប្រសើរ​។ ៤)​ ​​​ជួយ​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ ៖ សារធាតុចិញ្ចឹម​មួយ​នៃ​សារធាតុចិញ្ចឹម​ទាំង​អស់​ត្រូវ​បាន​បញ្ជូន​ចូល​​ទៅ​ក្នុង​រាងកាយ​របស់​មនុស្ស​គឺ​ វីតាមីន​កូលីន។ បើ​ធៀប​ទៅ​នឹង​ប្រភព​អាហារ​ផ្សេង​ៗ​ទៀត ស៊ុត ផ្ដល់​នូវ​កូលីន​ខ្ពស់​បំផុត។​លក្ខណៈ​ពិសេស​នេះ​ហើយ​អាច​ជួយ​ប្រព័ន្ធ​ ​​សរីរាង្គ​ថ្លើម​អោយ​នូវ​ល្អ។ ប្រែ​សម្រួល​៖​​ អ៊ឺង ​​មួយ​យូ ប្រភព​ ៖ ​www.lifehack.org
X
5s