អាហារ​ទាំង​៣​ប្រភេទ​​ ​​​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​មុខ​ចាស់​​ជាង​វ័យ​​



យោង​តាម​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា​ការ​ញាំ​អាហារ​ជា​រៀង​រាល់​ថ្ងៃ​របស់​យើង ​និង ​របប​អាហារ​របស់​យើង​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ស្បែក​។​ ហេតុ​នេះ​ហើយ​អ្នក​មិន​អាច​ចេះ​តែ​ញាំ​អាហារ​ផ្ដេសផ្ដាស​បាន​នោះ​ទេ ហើយ​អាហារ​ទាំង​៣​ប្រភេទ​ខាង​ក្រោម​គឺ​ជា​អាហារ​ដែល​អ្នក​គួរ​ចៀសវាង​​ ដើម្បី​ឲ្យ​អ្នក​មាន​មុខ​ក្មេង​និង​ស្បែក​ស្អាត​ជាង​មុន៖
១) អាហារ​ដែល​មាន​ជាតិ​ផ្អែម​ឬ​ជាតិ​ស្ករ​ច្រើន៖ ការ​ញាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ចាស់​ជាង​អាយុ​ហើយ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​មាន​ភាព​ជ្រីវជ្រួញ​។ និយាយ​ឲ្យ​ខ្លី​ទៅ​ប្រសិន​បើ​អ្នកទទួលទានជាតិ​ផ្អែម​កាន់​តែ​ច្រើន​ នោះសុខភាព​ស្បែក​របស់​អ្នក​នឹង​វិវត្ត​ទៅ​រក​ភាព​ខូចខាតកាន់តែខ្លាំង​ដែរ តែ​នេះ​មិន​មែន​មាន​ន័យ​ថា​អ្នក​គួរ​តែ​ឈប់​ទទួលទាន​ផ្លែឈើ​ដែល​មាន​ជាតិ​ផ្អែម​ពី​ធម្មជាតិ​នោះ​ទេ។
២) គ្រឿង​ស្រវឹង៖ ការ​ពិសា​គ្រឿង​ស្រវឹង​យូរៗ​ម្ដង​នៅ​ពេល​ដែល​មាន​កម្មវិធី​គួរ​សម​មិន​ជា​ថ្វី​នោះ​ទេ តែ​ការ​ដែល​ញាំ​គ្រឿង​ស្រវឹង​ជា​រៀង​រាល់​ថ្ងៃ​ទើប​ជា​បញ្ហា​ដែល​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ថ្លើម​របស់​អ្នក​នោះ​ទេ​ តែ​វា​ថែម​ទាំង​ប៉ះពាល់​ដល់​ស្បែក​របស់​អ្នក​ផង​ដែរ។ នៅ​ពេល​ដែល​អ្នក​ញាំ​វា​ វា​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ​ហើយ​បំភ្លេច​រឿង​កង្វល់​បាន​ តែ​វា​ជា​ជាតិ​ពុល​ដែល​ជ្រាប​ទៅ​ក្នុង​កោសិកា​ពាស​ពេញ​រាងកាយ​របស់​អ្នក។
៣) សាច់​ដែល​ខ្លោច៖ វា​ជា​ការ​ពិបាក​មួយ​ក្នុង​ដែល​ញាំ​សាច់​ដែល​មិន​​ខ្លោច​សោះ តែ​យ៉ាង​ណា​មិញ​សាច់​ដែល​មាន​ខ្លោច​នោះ​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ស្បែក​របស់​អ្នក៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com
X
5s