ផ្ទះ​ទាំង​១០ ​​ដែល​មាន​តម្លៃ​ថ្លៃ​កប់​​ពពក​​លើ​ពិភពលោក​



នៅ​លើ​ពិភពលោក​យើង​នេះ​មាន​ផ្ទះ​ដ៏​ស្រស់​ស្អាត​និង​ទំហំ​ធំ​មហិមា​ជា​ច្រើន​ដែល​យើង​មិន​ធ្លាប់​ស្គាល់​។ ក្នុង​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​មិន​គួរ​អោយ​ជឿ​ជាមួយ​នឹង​តម្លៃ​​​ដ៏​ច្រើន​លើស​លុប​របស់​ផ្ទះ​ទាំង​នោះ។ ១) 7 Upper Phillimore Gardens ៖ ស្ថិត​នៅ​ទី​ក្រុង​London ប្រទេស​អង់គ្លេស​។ ដែល​​មាន​តម្លៃ​រហូត​ដល់​ទៅ​១២៨​លាន​ដុល្លារ​អាមេរិក។ ផ្ទះ​នេះ​គឺ​ជា​កម្មសិទ្ធិ​របស់​លោក​ស្រី​Olena Pinchuk ដែល​ជា​កូន​ស្រី​របស់​ប្រធានាធិបតី​ទី​២​នៃ​ប្រទេស​អ៊ុយក្រែន​។ [caption id="attachment_9546" align="aligncenter" width="600"]ប្រភព៖​ www.itv.com ប្រភព៖​ www.itv.com[/caption] ២) Kensington Palace Gardens ៖ ស្ថិត​នៅ​ទីក្រុង​Londonប្រទេស​អង់គ្លេស។ មាន​តម្លៃ​​រហូត​ដល់​ទៅ​១៤០​លាន​ដុល្លារ​អាមេរិក​។ ដែល​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​រុស្សី​ឈ្មោះ​ថា​Roman Abramovich ។ [caption id="attachment_9547" align="aligncenter" width="600"]ប្រភព៖ en.wikipedia.org ប្រភព៖ en.wikipedia.org[/caption] ៣) Seven The Pinnacle ៖ ស្ថិត​នៅ​រដ្ឋ​Montana របស់​សហរដ្ឋអាមេរិក។ មាន​តម្លៃ​រហូត​ដល់​ទៅ​​១៥៥​លាន​ដុល្លារ​អាមេរិក ។ ហើយ​ជា​កម្មសិទ្ធិ​របស់​លោក Edra​និង​លោក​ Tim Blixseth​។ [caption id="attachment_9549" align="aligncenter" width="600"]ប្រភព៖​mydailyalerts.com ប្រភព៖​mydailyalerts.com[/caption] ៤) Hearst Castle ៖ ស្ថិត​នៅ​រដ្ឋ​California របស់​សហរដ្ឋអាមេរិក ។ ហើយ​មាន​តម្លៃ​១៩១​លាន​ដុល្លារ​អាមេរិក​និង​ជា​កម្មសិទ្ធិ​ របស់​លោក​William Randolph Hearst ដែល​ជា​អ្នក​បោះពុម្ព​កាសែត ​សញ្ជាតិ​អាមេរិក ។ [caption id="attachment_9550" align="aligncenter" width="600"]ប្រភព៖ fredsplayland.com ប្រភព៖ fredsplayland.com[/caption] ៥) Ellision Estate ៖ ស្ថិត​នៅ​រដ្ឋ​California សហរដ្ឋអាមេរិក​។ ​​ហើយ​មាន​តម្លៃ​រហូត​ដល់​ទៅ​២០០​លាន​ដុល្លារ​អាមេរិក។ ម្ចាស់​ផ្ទះ​នេះ​គឺ​ជា​លោក​Larry Ellision ដែល​ជា​បុរស​មាន​ជាង​គេ​លំដាប់​ថ្នាក់​ទី​៣ ​ក្នុង​ឆ្នាំ​២០១៣។ [caption id="attachment_9551" align="aligncenter" width="600"]ប្រភព៖ www.wsj.com ប្រភព៖ www.wsj.com[/caption] ៦) 18-19 Kensington Palace Gardens ៖ ស្ថិត​នៅ​ទីក្រុងLondon​ប្រទេស​អង់គ្លេស​។ ហើយ​មាន​តម្លៃ​២២២​លាន​ដុល្លារ​អាមេរិក។ ផ្ទះ​នេះ​ជា​កម្មសិទ្ធិ​របស់​លោក​Lakshmi Mittal ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​Arcelor Mittal ។ [caption id="attachment_9553" align="aligncenter" width="600"]ប្រភព៖ en.wikipedia.org ប្រភព៖ en.wikipedia.org[/caption] ៧) Four Fairfield Pond ៖ ស្ថិត​នៅ​ទីក្រុង​New York សហរដ្ឋអាមេរិក​។ មាន​តម្លៃ​រហូត​ដល់​ទៅ​២៤៨,៥​លាន​ដុល្លារ​អាមេរិក។ លោក​Ira Rennert គឺ​ជា​ម្ចាស់​ផ្ទះ​នេះ។ [caption id="attachment_9554" align="aligncenter" width="600"]ប្រភព៖ previewchicago.com ប្រភព៖ previewchicago.com[/caption] ៨) Villa Leopolda ៖ ស្ថិត​នៅ​​ទីក្រុង​Cote D'Azure របស់​ប្រទេស​បារាំង​។ ដែល​មាន​តម្លៃ​ ៧៥០​លាន​ដុល្លារ​អាមេរិក ។​ហើយ​ជា​កម្មសិទ្ធិ របស់​លោក Lily Safra មាន​សញ្ជាតិ​ប្រេស៊ីល។ [caption id="attachment_9555" align="aligncenter" width="600"]ប្រភព៖​www.forbes.com ប្រភព៖​www.forbes.com[/caption] ៩) Antilia ៖ ស្ថិត​នៅ​ទីក្រុង​​Mumbai របស់​ប្រទេស​ឥណ្ឌា។ មាន​តម្លៃ​រហូត​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ​អាមេរិក។ ផ្ទះ​នេះ​ជា​កម្មសិទ្ធិ​របស់​​លោក​Mukesh Ambani ដែល​ជា​បុរស​មាន​ជាង​គេ​នៅ​ប្រទេស​ឥណ្ឌា។ [caption id="attachment_9556" align="aligncenter" width="600"]ប្រភព៖ www.youtube.com ប្រភព៖ www.youtube.com[/caption] ១០) Buckingham Palace ៖ ស្ថិត​នៅ​ទីក្រុង​London ប្រទេស​អង់គ្លេស។ មាន​តម្លៃ​រហូត​ដល់​ទៅ​១, ៥៥ លាន​ដុល្លារ​អាមេរិក​​។ ម្ចាស់ក្សត្រី​ Elizabeth ទី​២​គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​ផ្ទាល់៕ [caption id="attachment_9562" align="aligncenter" width="600"]ប្រភព៖ www.itv.com ប្រភព៖ www.itv.com[/caption] ប្រែ​សម្រួល៖ ព្រំ​​ សុវណ្ណកណ្ណិកា ប្រភព៖ ​​​​​​​​​​​​​​​​​​​​​​time.com
X
5s