អនុវត្ត​វិធីសាស្ត្រ​ទាំង​៦​នេះ ​​ដើម្បី​ជួយ​ឲ្យ​កូន​លោក​អ្នក​​ ក្លាយ​ជា​មនុស្ស​ជោគជ័យ​​​​​



ឪពុក​ម្ដាយ​គ្រប់​រូប​តែង​តែ​ប្រាថ្នា​ចង់​ឲ្យ​កូន​ជួប​តែ​សេចក្ដី​សុខ​និង​ភាព​ជោគជ័យ​ ដោយ​ឡែក​វិធីសាស្ត្រ​ក្នុង​ការ​ចិញ្ចឹម​ពួកគេ​ដែល​ធានា​ថា​ពួកគេ​នឹង​អាច​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត​នោះ​នោះ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ។ វា​តម្រូវ​ឲ្យ​អ្នក​មាន​ការ​អត់​ធ្មត់ តស៊ូ​ យក​ចិត្ត​ទុក​ដាក់​និង​អ្វី​ផ្សេង​ៗ​ទៀត​ជាច្រើន​ រួមទាំង​ចំណុច​សំខាន់​ទាំង​ប៉ុន្មាន​ខាង​ក្រោម​ផង​ដែរ៖ ១) បង្រៀន​ពួកគេ​អំពី​កិច្ចការ​ងារ​សង្គម​និង​ធ្វើ​ឲ្យ​ពួកគេ​យល់​ពី​រឿង​រ៉ាវ​ដែល​កើតឡើង​នៅ​ក្នុង​សង្គម​ឲ្យ​បាន​ច្រើន ២) មាន​សង្ឃឹម​ទៅ​លើ​ពួកគេ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ខ្លួន​មាន​តម្លៃ​នៅ​ក្នុង​គ្រួសារ​ជានិច្ច ៣) ផ្ដល់​គុណភាព​ការ​សិក្សា​ល្អ​សម្រាប់​ពួកគេ​តាម​តែ​អាច​ធ្វើ​បាន​ ៤) បង្កើន​ទំនាក់ទំនង​រឹត​តែ​ស្និទ្ធស្នាល​ជាមួយ​ពួកគេ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ៥) កុំ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​មាន​សម្ពាធ ៦) ផ្ដល់​តម្លៃ​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​គេ​ជានិច្ច​មិនថា​ពួកគេ​បរាជ័យ​ក៏ដោយ៕ ប្រែសម្រួល៖​ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s