​ប្រលានយន្តហោះ​នៅ​បែលហ្សិក​រង​ការ​បំផ្ទុះ​ពីរ​លើក​ ​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​របួស​



ករណី​ផ្ទុះ​ចំនួន​ពីរ​លើក​ជាប់​គ្នា​ ​បាន​កើត​ឡើង​​នៅ​​ប្រលានយន្តហោះ​​ Zaventem  នៅ​​ទីក្រុង​ប្រ៊ុចសែល ​នៃ​ប្រទេស​បែលហ្សិក​​នៅ​ថ្ងៃ​អង្គារ​នេះ​ ​​ដោយ​មាន​សេចក្ដីរាយការណ៍​បាន​និយាយ​ថា មាន​មនុស្ស​​​​មួយ​ចំនួន​​បាន​ស្លាប់​ ​និង ​​របួស​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​NBC។ ​ចំពោះ​មូលហេតុ​​នៃ​ការ​ផ្ទុះ​នេះ​ ​​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នោះ​ទេ​ ប៉ុន្តែ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​​ ​បន្ទាប់​ពី​អាជ្ញាធរ​របស់​ប្រទេស​បែលហ្សិក​បាន​ចាប់​ខ្លួន​ក្រុម​ភេរវជន​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ទីក្រុង​ប៉ារីស​។ ប្រលានយន្តហោះ​សម្រេចចិត្ត​បិទ​​បណ្ដោះ​អាសន្ន​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ ​និង​ជូនដំណឹង​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ​។ ​ អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​​ ​​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា ជើង​ហោះ​ហើរ​ទាំង​អស់​ត្រូវ​បាន​ផ្អាក។ ​សូម​បញ្ជាក់​ថា ​គិត​រហូត​មក​ទល់​នឹង​ពេល​នេះ​ ​គេ​មិន​ទាន់​មាន​របាយការណ៍​អ្នក​​ស្លាប់​ ​និង រង​របួស​ច្បាស់​​លាស់​នៅ​ឡើយ​៕ ​ដោយ​៖ ​អ៊ឺង ​មួយ​យូ
X
5s