សញ្ញា​ទាំង​៤​យ៉ាង​ បញ្ជាក់​ថា​អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​គំនិត​អវិជ្ជមាន ជាហេតុធ្វើអ្វីក៏មិនជោគជ័យ​



មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​គិត​ថា​ខ្លួន​ជា​មនុស្ស​មានគំនិត​អវិជ្ជមានទេ ​ព្រោះ​ថា​ពួកគេ​មិន​សូវ​ជា​បាន​សង្កេត​មើល​ពី​អត្តចរិត​របស់​ខ្លួន​ឯង​ឡើយ។ ហេតុនេះ​អ្នក​គួរ​តែ​ពិនិត្យ​មើល​ទៅ​លើ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ​ហើយ​ថា​តើ​អ្នក​ជា​មនុស្ស​ដែល​មាន​គំនិត​អវិជ្ជមាន​ឬ​មួយ​ក៏​យ៉ាង​ណា៖ ១) មិន​ឲ្យ​តម្លៃ​ទៅលើ​ភាព​ជោគជ័យ៖​ អ្នក​គួរ​តែ​ពិនិត្យ​ទៅលើ​ប្រតិកម្ម​របស់​អ្នក​ថា​អ្នក​ធ្វើ​និង​យល់​យ៉ាង​ណា​នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ភាព​ជោគជ័យ​ទៅ​លើ​អ្វី​មួយ។ តើ​អ្នក​នឹង​ផ្ដល់​តម្លៃ​ឲ្យ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ឯង​ឬ​មួយ​ក៏​អ្នក​គិត​ថា​វា​ជា​សំណាង។ ភាគ​ច្រើន​មនុស្ស​មាន​គំនិត​អវិជ្ជមាន មិន​បាន​ផ្ដល់​តម្លៃ​លើ​ការ​ខិតខំ​ប្រឹងប្រែង​នោះ​ទេ តែ​បែរ​ជា​ជឿ​លើ​ព្រេង​សំណាង​ទៅវិញ។ ២) សន្មត​ថា​អ្វីមួយ​មិន​អាច​ធ្វើ​ទៅ​រួច៖ នៅ​ពេល​ដែល​អ្នក​ជួប​​បញ្ហា​អ្វី​មួយ​ ​មិន​ថា​ជា​រឿង​ស្នេហា ឬ​ការ​កសាង​ក្ដី​សុបិន​របស់​អ្នក​ជាដើម​ អ្នក​តែង​តែ​គិត​ថា​វា​គ្មាន​ផ្លូវ​អាច​ទៅ​រួច​នោះ​ទេ។ ៣) ងាយ​ក្នុង​ការ​បោះបង់​៖ មនុស្ស​ដែល​មាន​គំនិត​អវិជ្ជមាន​គឺ​តែងតែ​ងាយ​បោះបង់​អ្វីៗ​ចោល​យ៉ាង​ស្រួល​មែន​ទែន​​ ដោយ​លើក​ហេតុផល​​ផ្សេងៗ​​ដើម្បី​អាច​ឈប់​ធ្វើ​កិច្ចការ​ទាំង​នោះ​។ ៤) មិន​ងាយ​នឹង​អត់​ទោស​ឲ្យ៖ មនុស្ស​ដែល​មិន​ងាយ​នឹង​អត់​ទោស​ឲ្យ​អ្នក​ដទៃ​ ​តែង​តែ​មិន​កំហឹង​ជាប់​ខ្លួន​ជានិច្ច​ហើយ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ផង​ដែរ​នៅ​ពេល​ដែល​ពួកគេ​ជួប​នឹង​មនុស្ស​ថ្មី​ដោយ​សារ​តែ​គេ​យក​បទ​ពិសោធន៍​មិន​ល្អ​របស់​ពួកគេ​យក​មក​គិត​ជា​រឿយៗ៕ ប្រែ​សម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com
X
5s