មេដឹកនាំ​ជា​ស្ត្រី​ចំនួន​៥​រូប​ ដែល​ល្បីល្បាញ​ ​និង មាន​ឥទ្ធិពល​​ក្នុង​លោក​



មនុស្ស​​មួយ​ចំនួន​​យល់​ឃើញ​​ថា នយោបាយ​គឺ​មិនមែន​ជា​រឿង​ដែល​ស្ត្រី​គួរ​ធ្វើ​នោះ​ទេ​ ទោះ​ជា​យ៉ាង​ណា​​ក៏​ដោយ​ ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​នៃ ស្ត្រី​មេដឹកនាំ​នយោបាយ​ដែល​ល្បីល្បាញ​ខ្លាំង​នៅ​លើ​ពិភពលោក​។ ១) Golda Meir ៖ Golda Meir គឺជាគ្រូបង្រៀន និង​ជា​អ្នក​នយោបាយ​ដែល​ក្រោយ​មក​ត្រូវ​បាន​តែង​តាំង​ជា​នាយករដ្ឋមន្ត្រី​ទី​បួន​របស់​ប្រទេស​អ៊ីស្រាអែល។ ​​លោក​ស្រី​ត្រូវ​បាន​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីស្រាអែល នៅ​ថ្ងៃ​ទី ​១៧ ខែ​មីនា ឆ្នាំ ១៩៦៩ បន្ទាប់​ពី​បាន​បម្រើការ​ ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​ក្រសួងការបរទេស។ Golda Meir​​ត្រូវ​បាន​គេ​ហៅ​ថា «ស្រ្តី​ចិត្ត​ដែក» នៃ​នយោបាយ​អ៊ីស្រាអែល។ [caption id="attachment_9740" align="aligncenter" width="600"]golda_meir_loc_img11 ប្រភព៖ www.thenation.com[/caption] ២) Dilma Rousseff ៖ Dilma Rouseeff គី​ជា​ប្រធានាធិបតី​នា​ពេល​បច្ចុប្បន្ន​ ទី ៣៦ នៃ​ប្រទេស​ប្រេស៊ីល ។ លោក​ស្រី​ Rousseff បាន​ក្លាយ​ជា​​អ្នក​សង្គម​និយម​មួយ​​​​ពេល​នៅ​ជា​យុវវ័យ​។ [caption id="attachment_9741" align="aligncenter" width="600"]ប្រភព៖ spotniks.com ប្រភព៖ spotniks.com[/caption] ៣) Johanna Sigurdardottir ៖​ស្ត្រី​ម្នាក់​នេះ​ត្រូវ​បាន​គេ​ស្គាល់​​ថា​ជា​នាយករដ្ឋមន្ត្រី​ទី​មួយ​របស់​អ៊ីស្លង់ និង​ជា​មេដឹកនាំ​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា ​ដោយ​បើក​ចំហ​ដំបូង​បំផុត។ ក្នុងឆ្នាំ២០០៩ ទស្សនាវដ្ដី Forbes បាន​​ផ្ដល់​ចំណាត់​ថ្នាក់​​​​ក្នុង​ចំណោម​ស្ត្រី​ដែល​មាន​ឥទ្ធិពល​បំផុត​​ទាំង​១00នាក់​នៅ​លើ​ពិភពលោក។ [caption id="attachment_9742" align="aligncenter" width="600"]ប្រភព៖ commons.wikimedia.org ប្រភព៖ commons.wikimedia.org[/caption] ៤) Yingluck Shinawatra ៖ លោកស្រីYingluck Shinawatra គឺ​ជា​អ្នក​ជំនួញ​​ ​និង​ជា​អ្នកនយោបាយ​ថៃ ​ដែល​ជា​សមាជិក​នៃ​គណបក្ស​ភឿ​ថៃ។ គាត់ជានាយករដ្ឋមន្រ្តីទី២៨នៃប្រទេសថៃ។ លោកស្រីក៏ជានាយករដ្ឋមន្រ្តីស្រីលើកដំបូងបំផុតរបស់ប្រទេសថៃនិងជានាយករដ្ឋមន្រ្តីមានវ័យក្មេងបំផុតរបស់ថៃនៅក្នុងរយៈពេលជាង៦0ឆ្នាំចុងក្រោយនេះ។ [caption id="attachment_9743" align="aligncenter" width="600"]ប្រភព៖ en.wikipedia.org ប្រភព៖ en.wikipedia.org[/caption] ៥) ​Angela Merkel៖ ​បច្ចុប្បន្ន​ ​​លោក​ស្រី​គឺ​ជា​អធិការបតី​អាល្លឺម៉ង់​តាំង​ពី​ឆ្នាំ​២០០៥​មក​​។ ​លោក​ស្រី​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​​នៅ​អឺរ៉ុប៕ [caption id="attachment_9744" align="aligncenter" width="600"]ប្រភព៖ www.emaze.com ប្រភព៖ www.emaze.com[/caption] ប្រែសម្រួល​៖​​ អ៊ឺង ​​មួយ​យូ​ ប្រភព​ ៖ www.wonderslist.com
X
5s