ប្រយោជន៍​៥​យ៉ាង​ ​នៃ​ការ​សើច​ដែល​អ្នក​មិន​​​ធ្លាប់​ដឹង​



សំណើច​គឺ​ជា​ផ្នែក​មួយ​នៃ​ឥរិយាបថ​របស់​មនុស្ស​ដែល​គ្រប់គ្រង​ដោយ​ខួរក្បាល វា​ជួយ​បញ្ជាក់​ពី​ចេតនា​របស់​មនុស្ស ក្នុង​ការ​ទំនាក់ទំនង​សង្គម​ ​និង​ ​ការ​ផ្ដល់​​នូវ​ការ​សន្ទនា​។សើច​ក៏​ជា​វិធី​ល្អ​មួយ​ដែល​អាច​លុប​បំបាត់ ជាតិពុល ពី​រាងកាយ។នៅ​ក្នុង​ការពិត  ការ​សើច ត្រូវ​បាន​​គេ​រក​ឃើញ​ថា ​មាន​គុណ​ប្រយោជន៍​ជា​ច្រើន​ ​​សម្រាប់​មនុស្ស។ ១)រស់​បាន​យូរ ៖ យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​បាន​ ​ចុះផ្សាយ​ដោយ​អ្នក​ចិត្តវិទ្យា មនុស្ស​ដែល​សុទិដ្ឋិនិយម​ដែល​ចូលចិត្ត​ ​រំពឹង​រឿង​ល្អ​នឹង​កើត​ឡើង​ជាង​រឿង​អាក្រក់ ហាក់​ដូចជា​រស់​នៅ​បាន​យូរ​​​ជាង​អ្នក​ទុទ្ទិដ្ឋិនិយម​។ ២) បំបាត់​ការ​ឈឺចាប់ ៖ ការ​សើចក្អាកក្អាយ​ត្រូវ​បាន​រក​ឃើញ​ថា​ ​អាច​កាត់​បន្ថយ​ការ​ឈឺចាប់។ វា​មិន​ត្រឹមតែ​កាត់​បន្ថយ​ការ​ឈឺចាប់​ទេ​ ប៉ុន្តែ​វា​អាច​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ល្អ​ផង​ដែរ​។ ៣) កាត់​បន្ថយ​ការ​ធ្លាក់​ទឹក​ចិត្ត ៖ ការ​សើច​សប្បាយ​ត្រូវ​បាន​គេ​ស្គាល់​ថា​អាច​ជួយ​មនុស្ស​ដែល​កំពុង​ពិបាក​ចិត្ត។ សើច​ក៏​ជួយ​កាត់​បន្ថយ ភាព​តានតឹង​និង​បន្ថយ​ស្ត្រេស និង​ការ​បារម្ភ ដែល​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឱ្យ​អ្នក​មិន​សប្បាយ​ចិត្ត។ ៤)បង្កើន​ភាព​ស្និទ្ធស្នាល​ ៖ ប្រសិន​បើ​អ្នក​កំពុង​ស្វែង​រក​ដៃគូ​ថ្មី​ សំណើច​អាច​ជួយ​អ្នក​រក​ឃើញ​ដៃ​គូ​ថ្មី​បាន។​ ហើយ​ប្រសិន​បើ​អ្នក​មាន​រួច​ទៅ​ហើយ ​ការ​សើច​ក៏​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​រក្សា​ទំនាក់ទំនង​របស់​អ្នក​អោយ​ល្អ​ជាង​មុន​​ផង​ដែរ​។ ៥)​ជួយ​សម្រក​ទម្ងន់ ៖ សំណើច​គឺ​ជា​កា​ធ្វើ​លំហាត់​ប្រាណ​ដ៏​ល្អ​មួយ។ អ្នក​អាច​កាត់បន្ថយ​កាឡូរី​តាម​រយៈ​​ការ​សើច។​ ម៉្យាង​វិញ​ទៀត​ សើច​ក៏​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ផង​ដែរ។ ប្រែ​សម្រួល​៖​​ អ៊ឺង ​​មួយ​យូ ប្រភព​  ៖ www.wonderslist.com        
X
5s