មានប្រទេសមួយខ្ជះខ្ជាយលើការញ៉ាំបឺហ្គឺមួយឆ្នាំៗអស់ ២៦លានដុល្លារ
ប្រធានបទនៃការខ្ជះខ្ជាយអាហារបាន និងកំពុងតែត្រូវបានលើកយកមកពិភាក្សាយ៉ាងក្ដៅគគុកនៅប្រទេសមួយដេលត្រូវបានគេវាយតម្លៃថា មានការខ្ជះខ្ជាយបឺហ្គឺក្នុងមួយឆ្នាំៗប្រមាណ ២៦លានដុល្លារសហរដ្ឋអាមេរិក។
ប្រទេសនោះ គឺប្រទេសស្កុតឡែន។ នៅប្រទេសនេះ ការខ្ជះខ្ជាយទៅលើការញ៉ាំសាច់ និងត្រីក្នុងមួយឆ្នាំអស់ប្រមាណ ១៩០លានផោន។ អីចឹងហើយបានជាប្រធានបទនៃការខ្ជះខ្ជាយអាហារបានឡើងកម្ដៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ដោយ៖ រតនៈវិភូ