គូស្នេហ៍ទាំង១០ ដែលមានឥទ្ធិពលជាងគេបំផុតក្នុងលោក ក្នុងនោះក៏មានលោក អូបាម៉ា និង ភរិយាផងដែរ
ស្វែងរកដៃគូដ៏ត្រឹមត្រូវម្នាក់គឺដូចជានាំយកនូវសុភមង្គលចូលទៅក្នុងជីវិតរស់នៅនិងការងាររបស់អ្នកដែរ។ យោងតាមForbes Magazine ២០១៣បានបង្ហាញអំពីតារាងចំណាត់ថ្នាក់គូស្នេហ៍ទាំង១០ដែលមានឥទ្ធិពលជាងគេក្នុងលោករួមមាន៖
១) Michelleនិង Barack Obama ៖ ៦៧%នៃប្រជាជនអាមេរិកបង្ហាញថាលោកស្រីមានភាពល្បីល្បាញជាងស្វាមីរបស់ខ្លួន។ លោកប្រធានាធិបតីពុំដែលមានភាពខ្មាសអៀនក្នុងការបង្ហាញសេចក្ដីស្រលាញ់របស់គាត់ទៅកាន់ភរិយាជាទីស្រលាញ់នោះទេ។
[caption id="attachment_9670" align="aligncenter" width="600"] ប្រភព៖www.people.com[/caption]
២) Melinsa Gates និងBill Gates៖ លោកត្រូវបានស្គាល់ថាជាមហាសេដ្ឋីដែលមានជាងគេបំផុតក្នុងពិភពលោក។ លោកនិងភរិយាឈ្មោះMelinda តែងមានចិត្តសប្បុរសបរិច្ចាគថវិកា រហូតដល់ទៅ៣,៤ ពាន់លានដុល្លារអាមេរិកដល់សហគមន៍ក្រីក្រ។
[caption id="attachment_9674" align="aligncenter" width="600"] ប្រភព៖www.ted.com[/caption]
៣) Jay-Z និងBeyonce៖ នេះគឺជាគូស្នេហ៍តារាចម្រៀងដំបូងគេរបស់សហរដ្ឋអាមេរិក។ Beyonce ក៏បានទទួលកិត្តិយសច្រៀងចម្រៀងជាតិនៅចំថ្ងៃដែលប្រធានាធិបតីObama ឡើងកាន់អំណាចផងដែរ។
[caption id="attachment_9675" align="aligncenter" width="600"] ប្រភព៖hun.moi.is[/caption]
៤) Xi Jinping និង Peng Liyuan ៖ អ្នកស្រី Peng Liyuan គឺជាប្រពន្ធទី២របស់ប្រធានាធិបតីប្រទេសចិនលោក Xi Jinping ។ លោកស្រីមានភាពស៊ីវិល័យមិនអន់ជាងប្រពន្ធដើមរបស់លោកប៉ុន្មានដែរ។
[caption id="attachment_9679" align="aligncenter" width="600"] ប្រភព៖ www.telegraph.co.uk[/caption]
៥) Angelina Jolie និងBrad Pitt៖ ពួកគេទាំងពីរជាតារាហូលីវូដ ដែលជោគជ័យខ្លាំងបំផុត។ ហើយក៏បានទទួលយកកូនកំព្រាជនជាតិកម្ពុជាម្នាក់ដែរឈ្មោះថាMaddox Chivan Jolie-Pittមកធ្វើជាកូនចិញ្ចឹម។
[caption id="attachment_9678" align="aligncenter" width="600"] ប្រភព៖guardianlv.com[/caption]
៦) Portia de Rossi និងEllen DeGeneres៖ អ្នកទាំង២នេះបានរៀបមង្គលការជាមួយគ្នាក្នុងឆ្នាំ២០០៨។ Ellen Degeneres គឺជាអ្នកដឹកនាំកម្មវិធីThe Ellen Show ដ៏ល្បីនៅសហរដ្ឋអាមេរិក។
[caption id="attachment_9680" align="aligncenter" width="600"] ប្រភព៖www.popsugar.com[/caption]
៧) Marissa Mayer និងZachary Bogue ៖ លោកMayer ដែលជាម្ចាស់ក្រុមហ៊ុន Yahoo។ ពួកគេទាំង២អ្នកបានរៀបមង្គលការជាមួយគ្នាក្នុងឆ្នាំ២០០៩។
[caption id="attachment_9681" align="aligncenter" width="600"] ប្រភព៖likesuccess.com[/caption]
៨) Hillaryនិង Bill Clinton ៖ អ្នកទាំងពីរនេះគឺជាគូស្នេហ៍ដែលប្រឡូកក្នុងនយោបាយសហរដ្ឋអាមេរិកដូចគ្នា។ ចំណងគូស្នេហ៍អ្នកទាំង២នេះគឺមានរយៈពេល៤០ឆ្នាំរួចមកហើយ។
[caption id="attachment_9683" align="aligncenter" width="600"] ប្រភព៖www.salon.com[/caption]
៩) Gerard Piqueនិង Shakira ៖ តារាចម្រៀងសញ្ជាតិកូឡុំប៊ីដ៏ល្បីអ្នកនាងShakira និងតារាបាល់ទាត់សញ្ជាតិអេស្ប៉ាញលោកPique មួយគូនេះបានរៀបមង្គលការក្នុងឆ្នាំ២០១០។ បច្ចុប្បន្នពួកគេមានកូនប្រុសម្នាក់ឈ្មោះPique Mebarak ។
[caption id="attachment_9686" align="aligncenter" width="600"] ប្រភព៖www.express.co.uk[/caption]
១០) Patrizio Bertelli និងMiuccia Prada ៖ អ្នកទាំង២នេះគឺត្រូវបានស្គាល់ថាជាអ្នកបង្កើតឈ្មោះយីហោដ៏ល្បីមួយឈ្មោះថាPrada។ ពួកគេទាំង២នាក់នេះមានទ្រព្យសម្បត្តិរហូតដល់ទៅ ១៩ពាន់លានដុល្លារអាមេរិក៕
[caption id="attachment_9689" align="aligncenter" width="600"] ប្រភព៖we-press.it[/caption]
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ mail.google.com