គន្លឹះដ៏ល្អបំផុតទាំង៧យ៉ាង ដែលជួយឲ្យអ្នកអាចផ្តាច់បារីបានយ៉ាងមានប្រសិទ្ធភាព
ដើម្បីបញ្ឈប់អ្វីដែលយើងទម្លាប់ធ្វើឬញៀនគឺជារឿងមួយដែលពិបាកជាទីបំផុត តែប្រសិនបើអ្នកមានការតាំងចិត្តខ្ពស់ហើយមានវិធីសាស្ត្រត្រឹមត្រូវ អ្នកប្រាកដជាអាចធ្វើបាន។ ខាងក្រោមនេះគឺជាគន្លឹះដ៏មានប្រសិទ្ធភាពទាំង៧ដែលអ្នកគួរតែអនុវត្តតាមបើសិនជាអ្នកចង់បញ្ឈប់ការជក់បារី៖
១) ធ្វើការសម្រេចចិត្តឲ្យច្បាស់លាស់៖ អ្នកត្រូវតែធ្វើវាឲ្យបានហើយត្រូវតែពង្រឹងនិងឃាត់ខ្លួនឯងឲ្យបានផងដែរ តាមរយៈការតាំងចិត្ត និង ការសម្រេចចិត្តយ៉ាងមុតមាំរបស់អ្នក។
២) ពិនិត្យមើលទម្លាប់ជក់បារីរបស់អ្នក៖ អ្នកគួរតែសង្កេតពីខ្លួនឯងឲ្យបានច្រើនជាងមុនថាអ្នកចូលចិត្តជក់បារីនៅពេលអ្នកពិសាអាហាររួចឬក៏យ៉ាងណា។ ការដឹងច្បាស់អំពីពេលវេលា ដែលអ្នកតែងជក់បារីច្រើនជាងគេនោះ អាចជួយឲ្យអ្នករៀបចំផែនការមួយច្បាស់លាស់។
៣) រៀបគម្រោង៖ អ្នកគួរតែរៀបគម្រោងឲ្យបានជាក់លាក់ ហើយក៏ត្រូវតែពិនិត្យដែលថាអ្នកនឹងកាត់បន្ថយការប្រើប្រាស់បែបណា។
៤) ប្រាប់អ្នកជុំវិញខ្លួនរបស់អ្នកឲ្យបានដឹង៖ ការធ្វើបែបនេះគឺជាការល្អព្រោះថាពួកគេនឹងជួយរំលឹកអ្នកនៅពេលដែលអ្នកភ្លេចខ្លួនម្ដងៗហើយពួកគេក៏អាចក្លាយជាទីប្រឹក្សាដ៏ល្អសម្រាប់អ្នកផងដែរ។
៥) ព្យាយាមនៅជាមួយបរិយាកាសដែលគ្មានផ្សែងបារី៖ អ្នកមិនគួរនៅជិតមនុស្សដែលជក់បារីច្រើនពេកនោះទេដែលអ្នកទាំងនោះនឹងធ្វើឲ្យអ្នកចង់ជក់បារីម្ដងទៀត។
៦) ធ្វើការជំនួស៖ អ្នកគួរតែយកពេលវេលាដែលអ្នកទំនេរយកទៅធ្វើការហាត់ប្រាណ ជួបជុំមិត្តភ័ក្ដិ និងធ្វើអ្វីផ្សេងទៀតដែលអ្នកចូលចិត្តធ្វើជាដើមហើយនិងមិនប៉ះពាល់ដល់សុខភាពរបស់អ្នក។
៧) ហាមចុះចាញ់ជាដាច់ខាត៖ អ្នកត្រូវតែចងចាំទុកថាគ្មានអ្វីដែលមិនអាចទៅរួចនោះទេ ព្រោះថាវាអាចពិបាកនៅពេលដំបូងតែអ្នកប្រាកដជាអាចធ្វើបាន៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.wonderslist.com