សៀមរាបរបស់កម្ពុជា ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ទាំង១០មានប្រជាប្រិយភាពបំផុតលើលោក
យោងតាមរបាយការណ៍របស់Trip Advisor បានបង្ហាញចំណាត់ថ្នាក់កំពូលទាំង១០នៃតំបន់ទេសចរណ៍ដ៏មានភាពទាក់ទាញនៅលើលោក ក្នុងនោះក៏មានខេត្តសៀមរាប របស់ប្រទេសកម្ពុជាផងដែរ៖
១) ទីក្រុងឡុង ចក្រភពអង់គ្លេស៖ នៅទីនោះគឺសម្បូរទៅដោយសំណង់ស្ថាបត្យកម្មដ៏ល្បីល្បាញ សិល្បៈដ៏អស្ចារ្យ ទីកន្លែងធ្វើពាណិជ្ជកម្ម គ្រឹះស្ថានអប់រំល្បីៗ ព្រមទាំងមានអ្វីៗអស្ចារ្យជាច្រើនទៀតដែលអាចទាក់ទាញភ្ញៀវទេសចរជាច្រើន។ តម្លៃស្នាក់នៅមួយយប់គិតជាមធ្យមសម្រាប់មនុស្សម្នាក់គឺ២០៧ដុល្លារអាមេរិក។
[caption id="attachment_9942" align="aligncenter" width="600"] ប្រភព៖www.fyqyfz.com[/caption]
២) Istanbul ប្រទេសទួរគី៖ អ្នកទេសចរអាចទៅទស្សនាវិហារសាសនាគ្រឹស្ដឈ្មោះByzantine រួមទាំងការដើរទិញអីវ៉ាន់ និងភ្លក់អាហារឆ្ងាញ់ៗប្រចាំតំបន់ ផងដែរ។ តម្លៃស្នាក់នៅមួយយប់គិតជាមធ្យមសម្រាប់មនុស្សម្នាក់គឺ៩៣ដុល្លារអាមេរិក។
[caption id="attachment_9943" align="aligncenter" width="600"] ប្រភព៖www.almeerajtour.com[/caption]
៣) Marrakech ព្រះរាជាណាចក្រម៉ូរូកូ៖ នៅទីនោះកន្លែងដែលទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរជាងគេគឺផ្សារ។ គេមានលក់ កម្រាលព្រំ និង របស់របស់ជាច្រើនដែលអ្នកកម្រឃើញ។ តម្លៃស្នាក់នៅមួយយប់គិតជាមធ្យមសម្រាប់មនុស្សម្នាក់គឺ១០៤ដុល្លារអាមេរិក។
[caption id="attachment_9944" align="aligncenter" width="600"] ប្រភព៖hookedoneverything.com[/caption]
៤) ទីក្រុងប៉ារីសប្រទេសបារាំង៖ ទីក្រុងប៉ារីសជាកន្លែងដែលសំបូរទៅដោយទំនិញដ៏ល្អប្រណិត រួមទាំងសំបូរដោយចម្លាក់សិល្បៈប្លែកៗ និងប្រជុំទៅដោយម្ហូបដ៏ល្បីជាងគេក្នុងលោក។ តម្លៃស្នាក់នៅមួយយប់គិតជាមធ្យមសម្រាប់មនុស្សម្នាក់គឺ១៧២ដុល្លារអាមេរិក។
[caption id="attachment_9946" align="aligncenter" width="600"] ប្រភព៖www.pinterest.com[/caption]
៥) ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៖ នៅទីនោះអ្នកទេសចរអាចទស្សនាបាននូវប្រាសាទ បុរាណល្បី ៗ អស្ចារ្យនិងស្កឹមស្កៃ ដែលត្រូវបានកសាងដោយវីរបុរសខ្មែររាប់រយឆ្នាំមុន។ ជាពិសេសគឺប្រាសាទសាសនាធំជាងគេលើលោក ហើយក៏ជាសម្បត្តិបេតិកភណ្ឌពិភពលោកផងនោះគឺប្រាសាទអង្គរវត្ត។ តម្លៃស្នាក់នៅមួយយប់គិតជាមធ្យមសម្រាប់មនុស្សម្នាក់គឺ៦៤ដុល្លារអាមេរិក។
[caption id="attachment_9948" align="aligncenter" width="600"] ប្រភព៖presidentimage.win[/caption]
៦) ទីក្រុង Prague សាធារណរដ្ឋឆែក៖ អ្នកអាចស្វែងរកបាននូវសារមន្ទីរ ប្រាសាទនិង វិហារសាសនាគ្រឹស្ដ ផងដែរ។ តម្លៃស្នាក់នៅមួយយប់គិតជាមធ្យមសម្រាប់មនុស្សម្នាក់គឺ៩៤ដុល្លារអាមេរិក។
[caption id="attachment_9949" align="aligncenter" width="600"] ប្រភព៖www.planetware.com[/caption]
៧) ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី៖ អ្នកអាចចំណាយពេលទៅទស្សនាអគារចំណាស់ Colosseum ក៏ដូចជាបុរីវ៉ាទីកង់ ដែលជាកន្លែងដែលសម្ដេចប៉ាបគង់ប្រថាប់។ តម្លៃស្នាក់នៅមួយយប់គិតជាមធ្យមសម្រាប់មនុស្សម្នាក់គឺ១៤០ដុល្លារអាមេរិក។
[caption id="attachment_9953" align="aligncenter" width="600"] ប្រភព៖www.traemcneely.com[/caption]
៨) ទីក្រុងហាណូយ ប្រទេសវៀតណាម៖ អ្នកអាចធ្វើដំណើរកម្សាន្តទៅកាន់ទីផ្សារ ប្រាសាទបុរាណ សិល្បៈនានា ក៏ដូចជាអាហារតាមផ្លូវដ៏គួរអោយទាក់ទាញ។ តម្លៃស្នាក់នៅមួយយប់គិតជាមធ្យមសម្រាប់មនុស្សម្នាក់គឺ៧៧ដុល្លារអាមេរិក។
[caption id="attachment_9954" align="aligncenter" width="600"] ប្រភព៖www.mcgroup.com[/caption]
៩) ទីក្រុងNew York សហរដ្ឋអាមេរិក៖ នេះជាទីក្រុងដែលដំណើរការ២៤ម៉ោងទៅដល់ភ្ញៀវទេសចររួមមានក្លឹបកម្សាន្តរាត្រីនិងភោជនីយដ្ឋានល្បីៗនានា។ តម្លៃស្នាក់នៅមួយយប់គិតជាមធ្យមសម្រាប់មនុស្សម្នាក់គឺ៣២៦ដុល្លារអាមេរិក។
[caption id="attachment_9955" align="aligncenter" width="600"] ប្រភព៖www.siwallpaperhd.com[/caption]
១០) ទីក្រុងUbud ប្រទេសឥណ្ឌូណេស៊ី៖ អ្នកអាចទៅសម្រាកកម្សាន្តនៅប្រទេសនេះ ដែលសំបូរទៅដោយសម្រស់ធម្មជាតិទាក់ទាញជាច្រើន។តម្លៃស្នាក់នៅមួយយប់គិតជាមធ្យមសម្រាប់មនុស្សម្នាក់គឺ១៣៤ដុល្លារអាមេរិក៕
[caption id="attachment_9956" align="aligncenter" width="600"] ប្រភព៖www.bali-indonesia.com[/caption]
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.businessinsider.com