សញ្ញា៤យ៉ាងបញ្ជាក់ថា អ្នកគួរដល់ពេលឈប់ពីការងារ ឬ ចូលនិវត្តន៍ហើយ
នៅពេលខ្លះមនុស្សភាគច្រើនបានជ្រើសដើម្បីលាឈប់ពីការងារ ឬចូលនិវត្តន៍ ឬ ស្វែងរកការងារផ្សេងទៀត។ អ្នកខ្លះមានការពិបាកក្នុងការសម្រេចចិត្ត។ ខាងក្រោមនេះជាហេតុផលដែលប្រាប់អ្នកថានេះជាពេលវេលាដ៏ត្រឹមត្រូវ ដែលអ្នកគួរធ្វើការសម្រេចចិត្តដើម្បីចាក់ចេញ៖
១)បញ្ហាសុខភាព ៖ នៅពេលដែលការងារចាប់ផ្ដើមប៉ះពាល់ដល់សុខភាពរបស់មនុស្សម្នាក់ វាអាចជាពេលវេលាដែលត្រូវផ្លាស់ការងារថ្មី ឬ ចូលនិវត្តន៍។ ការមិនពេញចិត្តជាមួយលក្ខខណ្ឌ និងបរិយាកាសរបស់ការងារអាចបង្កឱ្យមានបញ្ហាសុខភាពជាច្រើន រួមមានគេងមិនលក់ ជំងឺធ្លាក់ទឹកចិត្ត ការស្រកទម្ងន់ ឬ ជំងឺអស់កម្លាំងរ៉ាំរ៉ៃ។
២) អផ្សុក ៖ អផ្សុកគឺជាអារម្មណ៍មួយដែលអាចស្ដែងឡើងនៅកន្លែងការងារ។ ប៉ុន្តែ វាគឺជាការបង្ហាញដ៏ល្អ ដែលមនុស្សម្នាក់នោះមិនមានការប្រកួតប្រជែងក្នុងការងាររបស់ពួកគេ។ ហើយអផ្សុកក៏នាំអោយមានការនឿយហត់ផងដែរ។
៣)គ្មានពេលទំនេរ ៖ ជីវិតគឺខ្លីណាស់។ អ្នកមិនគួរចំណាយពេលរាល់ថ្ងៃសម្រាប់ទទួលខុសត្រូវក្នុងការងាររបស់អ្នកនោះទេ ជាពិសេសការងារដែលខ្លួនមិនពេញចិត្ត។ នៅពេលដែលមនុស្សម្នាក់ទៅធ្វើការជារៀងរាល់ថ្ងៃ វាគឺជាពេលវេលាដែលអ្នកគួរផ្ដើមរកការងារនៅកន្លែងផ្សេងទៀត។
៤) ប៉ះពាល់ដល់ជីវិត និង គ្រួសារ ៖ មានការងារមួយចំនួនទាមទារអោយបុគ្គលិកធ្វើការងារថែមម៉ោង ដែលជាហេតុមួយដែលពួកគេមិនមានពេលវេលាគ្រប់គ្រាន់ជាមួយក្រុមគ្រួសារ។ នៅពេលដែលការងារមួយបានចូលជ្រៀតជ្រែករវាងជីវិតនិងគ្រួសារ វាគឺជាពេលវេលាដែលអ្នកមិនគួរបន្តការងារនោះទៀតឡើយ។
ប្រែសម្រួល៖ អ៊ឺង មួយយូ
ប្រភព ៖ www.ehow.com