​​ប្រយ័ត្ន!​ ​​អាពាហ៍ពិពាហ៍​​ដែល​មិន​មាន​សេចក្ដី​សុខ​ ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​សុខភាព​​ធ្ងន់ធ្ងរ​៣​យ៉ាង​



អ្នក​អាច​នឹង​ភ្ញាក់​ផ្អើល​ខ្លាំង​ប្រសិន​បើ​ដឹង​ថា​ការ​រស់​នៅ​ជាមួយ​ដៃ​គូ​ដោយ​គ្មាន​សេចក្ដី​សុខ​​អាច​បង្កគ្រោះថ្នាក់ដល់​ជីវិត ឬ ធ្វើឲ្យ​អ្នក​អាចស្លាប់នោះ។ អ្នក​នឹង​ប្រឈម​មុខ​ខ្លាំង​ជាមួយ​បញ្ហា​ផ្លូវ​កាយ​ក៏​ដូច​ជា​ផ្លូវ​ចិត្ត​ផង​ដែរ។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​បញ្ហា​ដែល​អ្នក​ជួប​ប្រទះ​ ដែលអះអាងដោយអ្នកជំនាញ៖ ១) ការ​​ក្រៀម​ក្រំ​ចិត្ត៖ យោង​ទៅ​តាម​ការ​សិក្សា​របស់​សកលវិទ្យាល័យ Wisconsin-Madison ​បាន​បង្ហាញ​ថា​​ភាព​ស្មុគស្មាញ​ដែល​កើត​មាន​ឡើង​ជា​រឿយ​ៗ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ​​នឹង​បណ្ដាល​អោយ​អ្នក​​ឆាប់​ក្រៀម​ក្រំ​ចិត្ត​ខុស​ធម្មតា​។ ២) ជំងឺ​បេះដូង៖ តាម​ការ​ស្រាវជ្រាវ​​នៃ​សកលវិទ្យាល័យ​Mich​igan State បាន​បង្ហាញ​ថា​ការ​រស់​នៅ​ជាមួយ​ប្ដី​ប្រពន្ធ​ដែល​មិន​ចុះ​សម្រុង​គ្នា​អាច​បណ្ដាល​អោយ​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង។ ហើយ​ភាគ​ច្រើន​នោះ​គឺ​កើត​ឡើង​ទៅ​លើ​ស្រ្ដី​ភេទ។ ៣) មាន​ការ​ខ្វល់ខ្វាយ​ច្រើន៖ វា​អាច​ធ្វើ​អោយ​អ្នក​រ៉ាំរ៉ៃ​នឹង​ភាព​ស្មុគស្មាញ​នានា​ រួម​ទាំង​មាន​ការ​ខ្វាយខ្វល់​​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.cheatsheet.com