យុទ្ធសាស្ត្រ​ទាំង​៣​ ​ក្នុង​ការ​ចាប់​យក​ឱកាស​ល្អៗ​ ​​​​បង្កើត​ភាព​ជោគជ័យ​ក្នុង​ជីវិត​



  តើ​អ្នក​​មាន​ដែល​សួរ​ខ្លួន​ឯង​ទេ​​​​ថា​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ ​សម្រាប់​ទទួល​បាន​ឱកាស​ល្អ​ៗ​កាន់​តែ​ច្រើន​ក្នុង​ជីវិត​? ​សំណួរ​នេះ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​អនាគត​អ្នក​ ​ដែល​ជា​ហេតុ​ទាមទារ​អោយ​យល់​ដឹង​ពី​យុទ្ធសាស្ត្រ​ទាំង​នោះ រួម​មាន​៖

១) រៀន​រស់​នៅ​ជុំវិញ​មនុស្ស​ជោគជ័យ៖​ ហេតុអ្វី​បាន​ជា​អ្នក​ចាំ​បាច់​​នៅ​ជិត​មនុស្ស​ជោគជ័យ​ទាំង​នោះ? នោះ​គឺ​ដោយ​សារ​​​ពួក​គេ​​មាន​ទម្លាប់​​ល្អ ពោរពេញ​ដោយ​យុទ្ធសាស្ត្រ​​ឈ្នះ​ៗ និង​មាន​បុគ្គលិកលក្ខណៈ​ដែល​គួរ​អោយ​ចាប់​អារម្មណ៍។ នេះ​ហើយ​ដែល​ជា​យុទ្ធសាស្ត្រ​ សម្រាប់​​បង្កើត​ឱកាស​ថ្មី ៗ ​សម្រាប់​ជីវិត​អ្នក។

២) ចាក​ចេញ​ពី​ភាព​សុខ​​ស្រួល​របស់​អ្នក​៖​ ​ប្រសិន​បើ​អ្នក​តែង​​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ដែល​សុខ​ស្រួល​​នោះ​ ​អ្នក​នឹង​គ្មាន​អ្វី​រីក​ចម្រើន​ច្រើន​ឡើយ​ ​ព្រោះ​អ្នក​នឹងមិន​ដឹង​ច្បាស់​ថា​អ្វី​ខ្លះ​នឹង​កើត​លើ​អ្នកទេ។ ប៉ុន្តែ​បើ​អ្នក​សាក​ឃ្លាត​ចេញ​ពី​តំបន់​នោះ អ្វី​ៗ​ដែល​ប្លែក​ៗ​ នឹង​សំដៅ​មក​ជីវិត​អ្នក​មិន​ខាន​។ នេះ​គឺ​ជា​វិធី​ក្នុង​ការ​ស្វែងរក​ឱកាស​ដោយ​គ្រាន់​តែ​ចាកចេញ​​ពី​តំបន់​សុខ​ស្រួល​របស់​អ្នក​ហើយ​ចេញ​មក​ពិភព​ខាង​ក្រៅ​ដើម្បី​ស្វែងរក​ឱកាស។

៣) គួរ​មាន​ទម្លាប់​ក្នុង​រៀប​ចំ​ចរិត​របស់​អ្នក​៖​ នៅ​ពេល​អ្នក​មាន​ចរិត​ល្អ​ហើយ​នោះ​​ អ្នក​​អាច​មាន​ការ​គិត​​រួម​ទាំង​ទម្លាប់​ដ៏​ល្អ​ផង​ដែរ។ ប្រសិន​បើ​​ចេះ​រៀប​ចំ​ចរិត​​អោយ​សមរម្យ​បាន​ជា​រៀង​រាល់​ថ្ងៃ​នោះ អ្នក​អាច​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ទៅ​ជា​មនុស្ស​ថ្មី​​ ហើយ​ឱកាស​ថ្មី​ក៏​នឹង​កើត​មាន​ទៅ​លើ​អ្នក​ក៏​ថា​បាន​៕

 

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org

X
5s