ធ្វើ​យ៉ាង​ណា​ដើម្បី​លើក​លែង​ទោស​អោយ​​ខ្លួន​ឯង​នៅ​ពេល​​អ្នក​មាន​កំហុស?​



មនុស្ស​ម្នាក់​ៗ​តែង​មាន​កំហុស​​ ហើយ​អ្នក​គួរ​តែ​រៀន​លើកលែង​ទោស​អោយ​ខ្លួន​ឯង​​ព្រោះ​ការ​លើក​លែង​ទោស​នេះ​នឹង​បង្រៀន​អ្នក​អោយ​ចេះ​រៀន​ពី​កំហុស​និង​ប្រើប្រាស់​ពេលវេលា​សម្រាប់​កែ​ប្រែ​កំហុស​ដែល​ធ្លាប់​មាន។ តើ​អ្នក​គួរ​លើក​លែង​ទោស​អោយ​ខ្លួន​ឯង​ដោយ​វិធី​ណា៖​

១) ផ្ដល់​ទំនួល​ខុស​ត្រូវ​ដល់​ខ្លួន៖ អ្នក​ត្រូវ​​ទទួល​ស្គាល់​ពី​កំហុស​ដែល​អ្នក​បាន​ប្រព្រឹត្ត​ដោយ​បញ្ឈប់​ការ​សុំ​ទោស​របស់​ខ្លួន​ឯង។ ​ហើយ​ព្យាយាម​គិត​ហើយ​គិត​ទៀត​​ដើម្បី​ស្វែង​រក​ផ្លូវ​មួយ​ចេញ​ពី​កំហុស​ទាំង​នោះ។

២) យក​ការ​ស្ដាយ​ក្រោយ​មក​ធ្វើ​ជា​កម្លាំង​ចិត្ត៖ ការ​សោក​ស្ដាយ​ពី​កំហុស​ដែល​អ្នក​​បាន​ធ្វើ​នោះ នឹង​កាន់​តែ​​ជំរុញ​ទឹក​ចិត្ត​អ្នក​អោយ​សម្រេច​ទិស​ដៅ​​កាន់​តែ​លឿន​។ ការ​ធ្វើ​បែប​នេះ​វា​ល្អ​ជាង​ការ​អង្គុយ​រង់​ចាំ​តែ​​​ទទួល​យក​កំហុស​មក​ដាក់​ខ្លួន។

៣) ការ​ចេះ​កែ​លំអ​កំហុស៖ ការ​សោកស្ដាយ​របស់​អ្នក​នឹង​ធ្វើ​អោយ​អ្នក​មាន​កម្លាំង​ចិត្ត​កែ​ប្រែ​កំហុស​ដែល​ធ្លាប់​មាន​។​ ​​រៀន​ទទួល​យក​កំហុស​ ហើយ​ត្រូវ​ចាត់​ទុក​ថា​វា​គឺ​ជា​មេរៀន​មួយ​សម្រាប់​ជីវិត​អ្នក។

៤) ការ​ចាប់​ផ្ដើម​សារ​ជា​ថ្មី៖ ព្យាយាម​ចាប់​ផ្ដើម​ធ្វើ​អ្វី​សារ​ជា​ថ្មី​ដោយ​ពុំ​គិត​ពី​ភាព​អវិជ្ជមាន​ដែល​អ្នក​ធ្លាប់​មាន​។​ អ្នក​គួរ​ទទួល​យក​បទ​ពិសោធន៍​ទាំង​នោះ​ ហើយ​គិត​ពី​អ្វី​ដែល​អាច​អោយ​អ្នក​គ្មាន​ថ្ងៃ​ធ្វើ​កំហុស​នោះ​ម្ដង​ទៀត​ជា​ដាច់​ខាត៕

 

ប្រែ​សម្រួល៖ ព្រំ ​សុវណ្ណកណ្ណិកា ប្រភព៖ www.success.com

X
5s