ចំណុចសំខាន់៤យ៉ាង បញ្ជាក់ថា អ្នកចូលចិត្តផាត់ពណ៌ជាមនុស្សមានភាពសប្បាយរីករាយនិងច្នៃប្រឌិតខ្ពស់
ចំណង់ចំណូលចិត្តមនុស្សម្នាក់ៗមិនដូចគ្នាទេ អ្នកខ្លះចូលចិត្តអានសៀវភៅ តែងកំណាព្យឬក៏ផាត់ពណ៌។ ហើយចំណង់ចំណូលចិត្តទាំងនោះក៏បានផ្ដល់សារប្រយោជន៍ជាច្រើនដល់អ្នកផងដែរ។ ជាពិសេសការផាត់រូបនេះ តើអ្នកអាចទទួលបានអ្វីខ្លះពីវា?
១) អ្នកអាចបញ្ចេញភាពច្នៃប្រឌិតដែលអ្នកមាន៖ នៅពេលអ្នកផាត់ពណ៌អ្នកអាចបង្ហាញភាពច្នៃប្រឌិតដែលអ្នកមាន ។ មនុស្សជាច្រើនគិតថាការផាត់រូបមានភាពងាយស្រួលណាស់ ប៉ុន្តែវាអាចមិនត្រឹមត្រូវក៏ថាបាន ព្រោះវាទាមទារអោយមានការចេះស្រមៃខ្ពស់ទើបការផាត់រូបនោះ ចេញមកមានសភាពដូចជារូបពិត។
២) ធ្វើអោយអ្នកចេះប្រមូលអារម្មណ៍បានល្អ៖ ការផាត់រូបទាមទារអោយអ្នកមានការផ្ចិតផ្ចង់ និងព្យាយាមជាទីបំផុត។ ការអំណត់នេះក៏អាចបង្រៀនអ្នកអោយក្លាយជាមនុស្សដែលចេះតស៊ូបានផងដែរ។
៣) អ្នកអាចសម្រួលអារម្មណ៍ពីការធុញថប់បាន៖ ពេលអ្នកកំពុងផាត់រូប អ្នកនឹងផ្ដល់ការយកចិត្តទុកដាក់យ៉ាងដិតដល់ទៅលើរូបនោះ។ ដូចនេះវាក៏ជាផ្នែកមួយដែលជួយសម្រួលទៅដល់អារម្មណ៍អ្នកអោយចាកចេញពីភាពតប់ប្រមល់ប្រចាំថ្ងៃបាន។
៤) អ្នកនឹងទទួលបានភាពសប្បាយរីករាយ៖ អ្នកនឹងមានអារម្មណ៍ថារំភើបនិងសប្បាយចិត្តនៅពេលដែលបានឃើញស្នាដៃផាត់រូបរបស់ខ្លួន។ ហើយវាក៏អាចជាផ្នែកមួយក្នុងការលើកទឹកចិត្តស្នាដៃខ្លួនឯងផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org