​មេរៀន​សំខាន់ៗ​៤យ៉ាង ​ដែល​អ្នក​អាច​រៀន​សូត្រ​ពី​​លក្ខណៈ​របស់​ដើមឈើ​បាន​



យើងអាចរៀនបានច្រើនណាស់ បើយើងចំណាយពេលសង្កេតមើលដើមឈើ។ វាផ្តល់សារៈប្រយោជន៏ជាច្រើន។ យើងអាចរៀនពីរបៀបនៃការផ្លាស់ទីរបស់ដើមឈើ។ ស្ទើរតែរៀងរាល់ផ្នែករបស់វា មានការជាប់ទាក់ទងទៅនឹងធម្មជាតិរបស់មនុស្សយើង។ ខាងក្រោមនេះគឺជារឿង៤យ៉ាងដែលអ្នកអាចរៀនពីដើមឈើ៖

១)​ ការផ្លាស់ប្តូរគឺជារឿងជៀសមិនផុត៖  រដូវកាលនីមួយនាំមកនូវសមាសភាគ ឬ រឿងផ្សេងៗពីគ្នា។ រដូវនិទាឃរដូវនិងរដូវក្តៅនាំយើងត្រឡប់ទៅជីវិតដែលពេញដោយក្តីសង្ឃឹម ។ រដូវស្លឹកឈើជ្រុះ​នាំយើងទៅរកវ័យកុមារភាពម្តងទៀត។  រដូវរងាជំរុញឱ្យយើងតភ្ជាប់ឡើងវិញជាមួយនឹងអារម្មណ៍របស់យើង។ រដូវកាលទាំងអស់មានភាពរីករាយរបស់ខ្លួន។

២) មិនថាដើមឈើនឹងខ្លាំងឬ ធំប៉ុណ្ណាទេគឺគង់តែមានថ្ងៃវាដួលឬ ងាប់៖ ក្នុងន័យនេះ វាបញ្ជាក់ច្បាស់ថា ក្នុងលោកនេះគ្មានអ្វីដែលអាចគង់វង្សជារៀងរហូតនោះឡើយ ដូច្នេះសូមកុំអួតអាង និង មើលងាយអ្នកដទៃឲ្យសោះ។

៣)កុំរស់នៅដោយសារតែគំនិតរបស់អ្នកដទៃ ក្នុងការធ្វើអ្វីមួយ៖  ដើមឈើក៏មិនដែលសុំកន្លែងដើមឈើដទៃដើម្បីដួល ឬ ធ្វើអ្វីផ្សេងនោះទេ។ ពេលវាចង់ដួល គឺវាដួលតែម្តង។ មនុស្សមួយចំនួន មិនដែលហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្តនោះឡើយ ហើយតែចាំការយល់ព្រម ឬ យោបល់របស់អ្នកដទៃសិន ហេតុដូច្នេះហើយទើបមិនអាចទទួលបានសុភមង្គលពិតនៃជីវិត។ អ្នកត្រូវតែក្លាហាន ហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្តដើម្បីសម្រេចក្តីសុបិនរបស់​ខ្លួន។

៤) អ្វីៗកើតឡើងតាមរដូវកាល៖  យើងទាំងអស់គ្នាសុទ្ធតែផ្លាស់ទី ដូចតែដើមឈើផ្លាស់ប្តូរតាម​​រដូវកាល។ ប៉ុន្តែយើងមានការតឹងតែងចំពោះខ្លួនយើងខ្លាំងពេក ធ្វើឲ្យមានសម្ពាធក្នុងចិត្តកាន់តែខ្លាំង។ យើងត្រូវចាំថា អ្វីៗសុទ្ធតែមានកំណត់របស់វា ហើយយើងមិនអាចធ្វើអ្វីហូសពីលទ្ធភាពនោះឡើយ គ្រាន់តែចាំថា ត្រូវប្រឹងប្រែងអស់ពីសមត្ថភាពទៅ គឺជាការស្រេច។ ធ្វើដូចនេះ​ទើបធ្វើឲ្យយើង មានអារម្មណ៍ថា មានសេចក្តីសុខចំពោះការងារដែលខ្លួនកំពុងធ្វើ៕

ប្រែសម្រួល​៖​​ អឺុង​មួយ​យូ ប្រភព​ ៖ www.powerofpositivity.com      

X
5s