តើ​អ្នក​ចង់​ដឹង​ទេ​ថា​ ហេតុអ្វី​មនុស្ស​ស្រី​ចាកចេញ​ពី​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់?​



ការ​បែកបាក់​គ្នា​គឺ​ជា​រឿង​មួយ​ដ៏​គួរ​អោយ​ខ្លាច​​​សម្រាប់​គូ​ស្នេហ៍​នីមួយៗ ។​ តែ​ការ​បែកបាក់​នោះ​សុទ្ធ​តែ​មាន​ហេតុផល​ផ្ទាល់​ខ្លួន។ តើ​វា​អាច​​ជា​ហេតុផល​អ្វី​ខ្លះ​ទៅ?

១) មាន​អារម្មណ៍​ឯកា៖​ មនុស្ស​ស្រី​តែង​ទាមទារ​អោយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ខ្វាយខ្វល់​​ចំពោះ​ខ្លួន។ តែ​បើ​អ្នក​ទុក​នាង​អោយ​មាន​អារម្មណ៍​ឯកា​ហើយ​នោះ នាង​នឹង​គិត​ថា​ស្នេហា​មួយ​នេះ​វា​លែង​មាន​ន័យ​សម្រាប់​នាង​ទៀត​ហើយ។

២) គ្មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​នាង៖​ មនុស្ស​ស្រី​​គឺ​ចង់​អោយ​អ្នក​ដទៃ​យល់​ពី​អារម្មណ៍​ដែល​នាង​ចង់​និយាយ ផ្ដល់​ការ​គោរព​អោយ​នាង ជឿជាក់​នូវ​អ្វី​ដែល​នាង​បាន​និយាយ។ ​នាង​នឹង​ចាក​ចេញ​ពេល​ដែល​ដឹង​ថា​មនុស្ស​ដែល​នាង​ស្រលាញ់ មិន​ដែល​ខ្វល់ខ្វាយ​ពី​សម្ដី​នាង​ដូច្នេះ។​

៣) មិន​ចំណាយ​ពេល​វេលា​សម្រាប់​នាង​៖​ វា​អាច​ជា​រឿង​​ធុញទ្រាន់​សម្រាប់​បុរស ​ដែល​ត្រូវ​ចំណាយ​ពេល​វេលា​​ ហើយ​បង្ហាញ​​ការ​ស្រលាញ់​ទៅ​កាន់​នារី​របស់​ខ្លួន​។​ តែ​អ្នក​មិន​ដឹង​នោះ​ទេ​ថា​ការ​ចំណាយ​ពេល​របស់​អ្នក​ទោះ​តិច​ឬ​ច្រើន​ក្ដី​​​ ក៏​អាច​ធ្វើ​អោយ​នាង​កាន់​តែ​ស្រលាញ់​អ្នក​ ហើយ​គិត​ថា​អ្នក​នឹង​មិន​អាច​ខ្វះ​នាង​បាន​ទេ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com

X
5s