​​​​អ្នក​វិទ្យាសាស្ត្រ​​៖ ញ៉ាំ​អាហារ​មាន​ជាតិ​ហិល​​ មាន​អាយុ​វែង​ជាង​មុន​​



ប្រសិន​បើ​លោក​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​​ហិល​ច្រើន​ គឺ​​អាច​ធ្វើ​​ឱ្យ​​​លោក​អ្នក​​​កាត់​បន្ថយ​ហានិភ័យ​​ដែល​បណ្ដាល​​ឱ្យ​ស្លាប់​ក្នុង​កម្រិត​ ១៤​ភាគ​រយ​ ដែល​ជា​លទ្ធផល​ធ្វើ​ឱ្យ​អាយុ​វែង​ជាង​មុន។ ​នេះ​បើ​តាម​ការ​សិក្សា​​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​កាល​ពី​កន្លង​ទៅ​ថ្មី​ៗ​នេះ។

​លោក​អ្នក​មិន​ចាំ​បាច់​ញ៉ាំ​​ហិល​ច្រើន​នោះ​ទេ​ ពោល​គឺ​ត្រឹម​តែ​​ដាក់​ម្ទេស​មួយ​ឬ​ពីរ​នៅ​ក្នុង​សម្ល​ក៏​អាច​​ជា​ចំណែក​មួយ​​​​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ​​ជំនួយ​ដល់​បេះ​ដូង (heart-rate) ​និង​ធ្វើ​ឱ្យ​​ចលនា​នៅ​ក្នុង​សរីរាង្គកាយ​ដំណើរការ​បាន​ល្អ។

សារធាតុ​ហិល​អាច​​ទប់​ស្កាត់​មហារីក​​ C-Word ​ ​និង​ជំងឺ​ផ្សេង​ៗ​ទៀត​បាន៖ ​ ​ការ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ហិល​ដូច​ជា​ម្រេច​ជា​ដើម​ ក៏​អាច​ទប់​ស្កាត់​ហានិភ័យ​​​នៃ​ជំងឺ​មហារីក​ប្រភេទ​ (C-Word) ​បាន​ផង​ដែរ។ ​ម្យ៉ាង​វិញ​ទៀត​ ​ជាតិ​ហិល​ក៏​អាច​​កាត់​បន្ថយ​​ជំងឺ​បេះ​ដូង​​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ​​​និង​កំហឹង​របស់​អ្នក​បាន​ផង​ដែរ៕

 

ដោយ៖ រតនៈ​វិភូ

X
5s