ទម្លាប់នៃការគេងអាចប្រាប់អ្នកបានពីមូលហេតុធំៗ៤យ៉ាងនេះពាក់ព័ន្ធនឹងសុខភាព
១) គេងផ្ងារ៖ គេងផ្ងារដូចរបៀបនៃការហាត់យោហ្គា គឺជាការគេងដែលអ្នកជំនាញថា គេងមរណ។ ការគេងបែបនេះគឺអាចជួយកាត់បន្ថយការឈឺក្បាល បង្កើនថាមពល និងអាចជួយកាត់បន្ថយការគេងមិនលក់។ មិនត្រឹមតែប៉ុណ្ណោះទេ ទម្លាប់នៃការគេងបែបនេះ ក៏អាចជួយបង្កើនកម្លាំង ក៏ដូចជាសម្រួលករបស់អ្នកឱ្យមានស្ថិរភាពល្អ ជាពិសេសប្រសិនបើលោកអ្នកជ្រើសរើសខ្នើយបានល្អ។ ២) គេងផ្កាប់៖ មានមនុស្សមិនតិចនាក់ទេដែលធ្លាប់គេងផ្កាប់ក្នុងមួយយប់ៗ។ បើលោកអ្នកអាចកាត់បន្ថយឱ្យបានកាន់តែច្រើនពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ គឺកាន់តែល្អប្រសើរ។ បញ្ហាធំដំបូងគេនៃការគេងផ្កាប់គឺ ធ្វើឱ្យប៉ះពាល់ដល់ករបស់អ្នក។ បញ្ហាមួយទៀតនោះ គឺប៉ះពាល់ដល់ការដកដង្ហើម ដែលធ្វើឱ្យលោកអ្នកមិនអាចដកដង្ហើមបាន។ ៣) គេងបែរទៅឆ្វេង៖ នឹងផ្ដល់ផលល្អសម្រាប់បេះដូងរបស់អ្នក៖ គេងបែរទៅឆ្វេងនឹងធ្វើឱ្យលំហូរអាស៊ីតក្នុងសរីរាង្គកាយដំណើរការល្អ ហើយក៏ធ្វើឱ្យបេះដូងលោតស្រួលតាមចង្វាក់ធម្មជាតិរបស់វាដែរ។ អ្វីដែលរឹតតែសំខាន់ទៅទៀតនោះ គឺអ្នកជំនាញផ្ដល់យោបល់ថា ស្ត្រីមានផ្ទៃពោះគួរតែគេងបែរទៅខាងឆ្វេងឱ្យបានច្រើនព្រោះថា ១) នៅពេលមានបុត្រ នេះជាទីតាំងល្អបំផុត និង ២) គឺលំហូរចលនាល្អក្នុងសរីរាង្គកាយ នឹងជួយឱ្យការផ្ទេរសារធាតុចិញ្ចឹមពីម្ដាយទៅកូនកាន់តែច្រើនផងដែរ។ ៤) គេងបែរទៅស្ដាំ៖ នឹងធ្វើឱ្យចលនានៃលំហូរជាតិអាស៊ីតដំណើរការមិនបានល្អ។ បញ្ហាមួយទៀត គឺថា គេងទៅស្ដាំនឹងធ្វើឱ្យអ្នកគេងមិនលក់ស្រួល ជាពិសេសពោះរបស់អ្នកហាក់មិនស្ថិតនៅទីតាំងសមប្រកប៕
ដោយ៖ រតនៈវិភូ