អត្ថប្រយោជន៍៦យ៉ាងនៃ ការទទួលទានអាហារពេលព្រឹក ដែលអ្នកមិនគួរមើលរំលង
អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់ជាងគេបំផុត។ ហើយជារៀងរាល់ឆ្នាំអ្នកស្រាវជ្រាវតែងតែស្វែងរកពីគុណវិបត្តិនៃការមិនពិសាអាហារពេលព្រឹកនេះ។
ដូច្នេះតើវាពិតជាមានសារៈសំខាន់មែនដែរឬទេ? នេះជាហេតុផលទាំង៦យ៉ាង៖
១) ល្អសម្រាប់សុខភាពទាំងមូល៖ យោងទៅតាមការសិក្សាស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា អាហារពេលព្រឹកនេះផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាពរបស់មនុស្សគ្រប់គ្នា។ សាកលវិទ្យាល័យHarvard បានធ្វើការសិក្សាអស់រយៈពេល១៦ឆ្នាំទៅលើបុរសចំនួន២៦ ៩០២នាក់អាយុពី៤៥ទៅ៨២ឆ្នាំហើយបានរកឃើញថាអ្នកដែលរំលងការពិសាអាហារពេលព្រឹកនឹងអាចប្រឈមមុខជាមួយជំងឺបេះដូងរហូតដល់ទៅ២៧ភាគរយ។
២) ជួយធ្វើអោយការគិតរបស់អ្នកកាន់តែប្រសើរ៖ បើយោងតាម Journal of Physioslogy and Behavior បានបង្ហាញថាអាហារពេលព្រឹកនេះអាចជួយដល់ការចងចាំរបស់ក្មេងៗ ក៏ដូចជាក្មេងៗវ័យជំទង់ផងដែរ។
៣) ផ្ដល់ថាមពល៖ International Journal of Food Science and Nutrition ដែលបានចេញផ្សាយក្នុងឆ្នាំ១៩៩៩បានបញ្ជាក់ថាអាហារពេលព្រឹកសំបូរដោយសារជាតិFiber និងមានសារជាតិCarbohydrates តិចដែលវាជួយអ្នកបំបាត់ការនឿយហត់។
៤) ធ្វើអោយអារម្មណ៍អ្នកល្អ៖ ពិសាអាហារដែលធ្វើអោយរាងកាយអ្នកអាចលូតលាស់ល្អនៅពេលព្រឹក គឺអាចជួយអោយអ្នកមានអារម្មណ៍វិជ្ជមាន។ មិនថាអ្នកមានអាយុប៉ុន្មានឡើយ អាហារពេលព្រឹកនឹងកាត់បន្ថយអារម្មណ៍រសាប់រសល់ និង ការឆាប់ខឹងនានា។
៥) ទទួលបានអាហារដែលជួយអោយរីកលូតលាស់៖ អ្នកនឹងទទួលបានការស្រូបយកជីវជាតិសំខាន់ៗទៅក្នុងសារពាង្គកាយអ្នកដោយគ្រាន់តែពិសាអាហារពេលព្រឹក។
៦) ធ្វើអោយអ្នកចេះប្រមូលអារម្មណ៍៖ បើយោងតាមIndian Pidiatrics ក្នុងឆ្នាំ២០០៨បានបង្ហាញថាសិស្សដែល ទទួលទានអាហារពេលព្រឹកជារៀងរាល់ថ្ងៃគឺមានការយកចិត្តទុកដាក់លើការរៀនសូត្រ ចេះប្រមូលអារម្មណ៍បានល្អ និងមានការជោគជ័យនៅសាលារៀនច្រើនជាងសិស្សមិនដែលពិសាអាហារពេលព្រឹក៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា ប្រភព៖ www.inc.com