រឿងទាំង១០យ៉ាងដែលយើងគួរធ្វើនៅពេលដែលយើងជួបរឿងលំបាកខ្លាំង
មនុស្សមួយចំនួនតែងជឿជាក់ថាពេលវេលាគឺជាឱសថដ៏សក្ដិសិទ្ធិមួយ សម្រាប់ព្យាបាលដំបៅចាស់ៗដែលអ្នកធ្លាប់មាន។ នៅពេលអ្នកគិតថាវាជារឿងពិបាកមួយដែលឈានជើងទៅមុខ គួរប្រើវិធីទាំង១០យ៉ាងនេះអាចជួយអ្នកបាន៖
១) ណែនាំខ្លួនឯងអោយចេះលះបង់ និង ចេះឈានទៅមុខ៖ ដើម្បីលះបង់អ្វីមួយអ្នកគួរ អ្នកគួរបង្រៀនខ្លួនឯងអោយចេះដើរទៅមុខ។ ដែលវាអាចបង្ហាញយើងថាមនុស្សមួយចំនួនគឺគ្រាន់តែជាអតីតកាល មិនមែនជាវាសនារបស់អ្នកទេ ដូច្នេះហើយអ្នកមិនអាចនៅតែមួយកន្លែងដោយអោបរឿងអតីតកាលដែលគ្មានបានប្រយោជន៍ទាំងនោះទៀតឡើយ។
២) ឧស្សាហ៍ចេញទៅក្រៅជាមួយគ្រួសារនិងមិត្តភ័ក្ដិ៖ អ្នកគួរចំណាយពេលខ្លះដើរកម្សាន្ត ជាមួយពួកគេ និយាយគ្នាលេងចែករំលែកពីអារម្មណ៍របស់អ្នកទៅកាន់អ្នកដែលមានចិត្តស្មោះចង់ស្ដាប់ពីរឿងអ្នក។ ការធ្វើបែបនេះ អាចជួយឲ្យអ្នកមានអារម្មណ៍ប្រសើរ និង មានកម្លាំងចិត្តក្នុងការបន្តដំណើរជីវិត។
៣) រៀនជំនាញថ្មីៗ៖ អ្វីដែលអ្នកគួរធ្វើបន្ទាប់គឺអ្នកគួរចេះពង្រីកជំនាញនិងការចេះដឹងរបស់ខ្លួនឯង។ ចូលរួមអនុវត្តកិច្ចការថ្មីៗ ទាំងនោះអ្នកនឹងអាចបំភ្លេចរឿងនានាដែលអ្នកមិនចង់ចងចាំវា។
៤) ធ្វើការហាត់ប្រាណ៖ ការហាត់ប្រាណអាចបំបាត់ភាពតានតឹងទាំងឡាយបានមួយចំណែកដែរ។ វាអាចជួយអោយអ្នកមានភាពក្លាហានជាងមុន មានអារម្មណ៍ស្រស់ស្រាយ និងបំបាត់អារម្មណ៍ស្មុគស្មាញនានា។
៥) គួរមានគម្រោងធ្វើដំណើរកម្សាន្ត៖ អ្នកអាចយកពេលវេលាទៅដើរកម្សាន្តប្រសើរជាងសំងំគិតពីរឿងសោកសៅទាំងឡាយដែលកើតឡើងពីមុន។
៦) គួរទំនាក់ទំនងជាមួយមនុស្សថ្មីៗ៖ ពិភពលោកតែងផ្ដល់អ្វីដែលថ្មីៗហើយតែងមានមនុស្សដែលតែងតែរង់ចាំនិងចង់រាប់អានអ្នក។
៧) យំខ្លះទៅ៖ ការយំក៏អាចជួយបញ្ចេញចោលនូវសារជាតិពុលនានាដែលធ្វើអោយអ្នកមានអារម្មណ៍តប់ប្រមល់។ តែបន្ទាប់ពីយំហើយអ្នកត្រូវរៀនទទួលស្គាល់ពីការឈឺចាប់នោះហើយដើរឈានទៅមុខជានិច្ច។
៨) រៀនអត់អោនទោសអោយគ្នា៖ លើកលែងទោសអ្នកដទៃលើកលែងទោសអោយខ្លួនឯង អ្នកនឹងមិនចាំបាច់គិតច្រើនពីអ្វីទៀតទេ។
៩) រៀនទទួលស្គាល់ការពិត៖ ការទទួលស្គាល់ពីអ្វីមួយកាន់តែឆាប់បញ្ហាទាំងនោះក៏ចាប់ផ្ដើមរលាយចេញពីមុខអ្នកដែរ។
១០) ផ្ដោតសំខាន់តែពេលបច្ចុប្បន្នបានហើយ៖ ម្សិលមិញគឺគ្រាន់តែជាប្រវត្តិមួយ ថ្ងៃស្អែកគឺគ្រាន់តែជាអាថ៌កំបាំងមួយ តែមានតែថ្ងៃនេះគឺជាកាដូដែលពិភពលោកផ្ដល់អោយអ្នក៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org