របៀបគេងប្លែកៗរបស់ប្រទេសទាំង៥ នៅជុំវិញពិភពលោក ដែលនឹកស្មានមិនដល់
អ្នកប្រហែលជាមិនធ្លាប់ដឹងថា មនុស្សក្នុងពិភពលោកនេះមិនត្រឹមតែមានគំនិតខុសប្លែកពីគ្នានោះទេ សូម្បីតែការគេងក៏មានលក្ខណៈខុសគ្នាយ៉ាងចម្លែកផងដែររួមមាន៖
១) ប្រទេសជប៉ុន(ចូលចិត្តគេងមួយស្របក់)៖ ប្រទេសជប៉ុនគឺជាប្រទេសមួយដែលគេងយប់បានតិចជាងគេ។ ហេតុនេះទើបពួកគេចូលចិត្តគេងមួយស្របក់នៅម៉ោងសម្រាកការងាររបស់គេ។ គេគិតថាការគេងបន្ថែមនេះគឺអាចជួយអោយពួកគេអាចសម្រេចការងារបានច្រើន។
២) ចក្រភពអង់គ្លេស(ចូលចិត្តគេងអាក្រាតកាយ)៖ ប្រជាជនតែងចូលសម្រាកដោយគ្មានសំលៀកបំពាក់ព្រោះពួកគេគិតថាវាអាចជួយអោយមានសុខភាពល្អ។
៣) ប្រទេសអូស្ត្រាលី(ចូលចិត្តគេងជាក្រុម)៖ វាគឺជាវប្បធម៌នៃម្ចាស់ដើមនៅទីនោះដែលចូលចិត្តគេងជាក្រុម។ អារម្មណ៍ដែលមានអ្នកការពារនិងមានអ្នកដទៃនៅជួបជុំគ្នាគឺជាគ្រឿងដ៏សំខាន់ក្នុងការជួយអោយគេងលក់ស្រួល។
៤) ប្រទេសម៉ិកស៊ីកូ(ចូលចិត្តគេងក្នុងអង្រឹង)៖ ប្រជាជនម៉ិកស៊ីកូចូលចិត្តសម្រាកនៅក្នុងអង្រឹងណាស់មិនថានៅពេលអតីតកាលឬក៏បច្ចុប្បន្នឡើយ។
៥ )សាធារណរដ្ឋបុតស្វាន់ណានិងកុងហ្គូ (ចូលចិត្តគេងដោយគ្មានម៉ោងច្បាស់លាស់)៖ អ្នកទីនោះតែងគិតថាពេលវេលាគេងគឺតែងមានការប្រែប្រួលជានិច្ច។ ពួកគេនឹងគេងនៅពេលណាដែលគេចង់គេងដោយមិនគិតពីពេលវេលា។
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា
ប្រភព៖www.huffingtonpost.com