កំហុស៣ចំណុចដែលមនុស្សភាគច្រើនបានធ្វើ បន្ទាប់ពីហាត់ប្រាណរួច
ការហាត់ប្រាណពិតជាមានប្រយោជន៍ធំធេងណាស់សម្រាប់សុខភាពមនុស្សម្នាក់ៗ។ ប៉ុន្តែតើអ្នកបានធ្វើអ្វីខ្លះបន្ទាប់ពីហាត់ប្រាណរួច? ពេលខ្លះអ្នកមិនបានដឹងទេថាតើកំហុសអ្វីខ្លះដែលអ្នកបានធ្វើបន្ទាប់ពីហាត់ប្រាណរួច។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖
១) បរិភោគអាហារផ្សេងៗច្រើនពេក៖ មនុស្សមួយចំនួនតែងនិយាយថាការហាត់ប្រាណ គឺជំរុញអោយពួកគេបរិភោគកាន់តែច្រើនលើសដើម។ តែការបរិភោគនោះគឺពិតជាមិនត្រឹមត្រូវទេ។ ដោយសារតែ អ្នកបានបាត់បង់សារធាតុចិញ្ចឹមជាច្រើនបន្ទាប់ពីអ្នកហាត់ប្រាណរួច។ ដូចនេះអ្នកគួរស្វែងរកអាហារណាដែលសំបូរដោយសារធាតុប្រូតេអ៊ីននិងកាបូនឌីអុកស៊ីតដើម្បីបំពេញវិញ។
២) មិនបានពត់ខ្លួនអោយត្រឹមត្រូវ៖ បន្ទាប់ពីហាត់ប្រាណរួច អ្នកប្រហែលជាប្រញាប់ប្រញាល់ ទៅងូតទឹកសំអាតកាយ។ តែនេះហើយជាកំហុសដែលអ្នកមិនបានដឹង។ បន្ទាប់ពីហាត់ប្រាណរួចអ្នកគួរ ពត់ពែនខ្លួនអោយបានមួយសន្ទុះសិនទើបអាចជួយដល់សាច់ដុំក៏ដូចជាការពារកុំអោយមានរបួស។
៣) កុំប្រញាប់សម្រាកពេក៖ អ្នកប្រហែលជាហត់អស់កម្លាំងខ្លាំងបន្ទាប់ពីបញ្ចប់ការហាត់ប្រាណ ទើបអ្នកសម្រាកនៅលើកៅអីមួយភ្លែត។ តែវាជាកំហុសដ៏ធំ។ ជាការពិតណាស់សាច់ដុំត្រូវការពេលខ្លះដើម្បីសម្រាកដោយសារតែការបញ្ចេញកម្លាំងអស់ច្រើន។ ប៉ុន្តែវាទាមទារអោយអ្នកនៅបន្តសកម្មភាពដោយគ្រាន់តែធ្វើចលនាតិចៗយឺតៗ ទើបត្រឹមត្រូវ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ weightloss.about.com