សញ្ញា៦យ៉ាង ដែលបញ្ជាក់ថា អ្នកមិនចេះស្រលាញ់ខ្លួនឯងទាល់តែសោះ
វាគ្មានហេតុផលអ្វីដែលអ្នកត្រូវចំណាយជីវិតអ្នកគិតពីអ្នកដទៃនោះទេ។ ប្រសិនបើអ្នកមិនស្រលាញ់ខ្លួនឯងទេ ចុះអ្នកណាទៅស្រលាញ់អ្នកនោះ។ នេះជាសញ្ញាដែលប្រាប់ថាអ្នកមិនសូវជាស្រលាញ់ខ្លួនឯងរួមមាន៖
១) មិនជឿជាក់ចំពោះខ្លួនឯង៖ អ្នកតែងប្រៀបធៀបខ្លួនឯងថាមិនល្អគ្រប់គ្រាន់ដូចអ្នកដទៃទេ។ មុនធ្វើកិច្ចការអ្វីអ្នកតែងគិតខ្វាយខ្វល់ពីអ្នកដទៃច្រើនជាងខ្លួន។
២) អ្នកមិនចូលចិត្តបញ្ចេញគំនិត៖ អ្នកតែងគិតថាគំនិតរបស់អ្នកគឺមិនសាកសមនឹងធ្វើកិច្ចការផ្សេងៗឡើយ។ ហើយតែងផ្ដល់តម្លៃដល់គំនិតនិងទស្សនៈអ្នកដទៃច្រើនជាងខ្លួនឯង។
៣) ខ្វះការថ្នាក់ថ្នមចំពោះខ្លួនឯង៖ អ្នកត្រូវចេះប្រើប្រាស់ពេលវេលាខ្លះដើម្បីបញ្ជាក់ថាអ្នកពិតជាបារម្ភ និង ស្រលាញ់ខ្លួនរបស់អ្នក។ ដោយគ្រាន់តែចំណាយលុយខ្លះ ក្នុងការម៉ាស្សាមុខ ធ្វើក្រចកដៃឬជើង ទិញសំលៀកបំពាក់ ឬពិសាអាហារឆ្ងាញ់ៗ។
៤) មិនដែលផ្ដល់ដំបូន្មានល្អៗដល់ខ្លួនឯង៖ នៅពេលអ្នកទទួលបានជោគជ័យក្នុងកិច្ចការអ្វីមួយតើអ្នក ដែលនិយាយពាក្យសរសើរឬក៏លើកទឹកចិត្តខ្លួនឯងដែរឬទេ? ពេលខ្លះ អ្នកត្រូវចេះសរសើរខ្លួនឯង ដើម្បីបង្កើនកម្លាំងចិត្តធ្វើការងារជោគជ័យជាបន្តទៀត។
៥) មិនគោរពទង្វើរបស់ខ្លួន៖ អ្នកលះបង់ច្រើនណាស់សម្រាប់គ្រួសារនិងខ្លួនឯងដោយអ្នកនឹកស្មានមិនដល់។ អ្នកមិនបានផ្ដល់តម្លៃដល់ខ្លួនឯងក្នុងការធ្វើបែបនោះទេ ហើយវាបញ្ជាក់ថាអ្នកមិនស្រលាញ់ខ្លួនឯង។
៦) មិនដែលផ្ដល់ភាពសប្បាយរីករាយចំពោះខ្លួនឯង៖ នៅពេលអ្នកនៅម្នាក់ឯង អ្នកតែងបណ្ដោយអោយភាពភ័យខ្លាចនិង ភាពមិនសប្បាយចិត្តកើតឡើងគ្រប់ពេលវេលា។ អ្នកមិនដែលផ្ដល់ភាពស្ងប់ សុខដល់ខ្លួនឯងម្ដងណាទេ៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org