ចំណុច៣យ៉ាងដែលអ្នកកំពុងកុហកខ្លួនឯងដោយមិនដឹងខ្លួន
វាជារឿងដ៏ល្អប្រសិនបើអ្នករៀនរស់នៅដោយមិនចេះកុហកខ្លួនឯង។ ប៉ុន្តែពេលខ្លះអ្នកក៏បានកុហកខ្លួនឯង ទាំងមិនដឹងខ្លួនផងដែរ។ នេះជាអ្វីដែលអ្នកត្រូវដឹង៖
១) ពាក្យខុសពីចិត្ត៖ តើអ្នកធ្លាប់និយាយពីខ្លួនឯងថាមិនបានខឹង ឬឈឺចាប់ទៅលើ អ្វីមួយទេ ទាំងដែលចិត្តអ្នក បង្ហាញពីអារម្មណ៍ ផ្ទុយពីនោះ? ទោះបីពេលខ្លះទឹកភ្នែកអ្នកកំពុងតែស្រក់ចុះតែអ្នកនៅតែនិយាយថាអ្នកគ្មានបញ្ហាអ្វីកើតឡើង។ នេះហើយជាទង្វើដែលបង្ហាញថាអ្នកកំពុងកុហកខ្លួនឯង។
២) ទង្វើដែលមិនស៊ីនឹងពាក្យសម្ដី៖ មនុស្សម្នាក់ៗតែងនិយាយថាមានគម្រោងធ្វើបែបនេះ ឬបែបនោះ តែពេលខ្លះហេតុអ្វីបានជាគេព្រងើយកន្តើយ នឹងសម្ដីដែលគេបាននិយាយនោះទៅវិញ។ នេះហើយដែលគេហៅថាការកុហកខ្លួនឯង។
៣) មិនដែលគិតថាខ្លួនខុស៖ ទោះបីបញ្ហាកើតមានឡើងយ៉ាងណាក៏ដោយ ក៏វានៅតែមិនមែនជាកំហុសរបស់អ្នកដែរ។ ទោះបីវាជាកំហុសរបស់អ្នកតែអ្នកនៅតែបដិសេធមិនទទួលយកជាដាច់ខាត។ បើធ្វើដូចនេះ អ្នកនឹងមិនអាចរៀនកែប្រែពីកំហុសដែលអ្នកធ្លាប់មានបាននោះទេ ប្រសិនបើអ្នកមិនទទួលស្គាល់វាជាមុននោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org