​ប្រទេស​​ទាំង​១០​ ដែល​​មាន​ផ្ទៃដី​តូច​បំផុត​ក្នុង​​លោក​​



​​​នៅ​លើ​ពិភព​លោក​នេះ​ ​មាន​ប្រទេស​​ជាច្រើន ​ហើយ​ប្រទេស​ខ្លះ​ធំ​ ​​ហើយ​ខ្លះ​ទៀត​តូច​មែន​ទែន​។ ​​ប៉ុន្តែ​ទោះបីជា​ប្រទេស​ខ្លះ​តូច​ក្តី​​ ​ក៏​ពួកគេ​នៅ​តែ​ចង់​រស់នៅ​ឯករាជ្យ​ ​ប្រសើរ​ជាង​រស់នៅ​ដោយ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ដទៃ​ទៀត​ដែរ​។ ខាងក្រោម​នេះ ជា​ប្រទេស​តូចៗ​ចំនួន​១០ ​​នៅ​លើ​ពិភពលោក​ ​ដោយ​ផ្អែក​លើ​ផ្ទៃដី​៖ ១) ​បុរី​វ៉ាទីកង់​ (Vatican City) មាន​ផ្ទៃដី​០,៤៤​គីឡូម៉ែត្រ​ការ៉េ។ ​ ២) ​ម៉ូណាកូ​​ (Monaco) មាន​ផ្ទៃដី​១,៩៥គីឡូម៉ែត្រ​ការ៉េ។ ​​ ៣) កោះ​ភីតខេន(Pitcairn Islands)មាន​ផ្ទៃដី៥គីឡូម៉ែត្រ​ការ៉េ។​​ ៤) ហ្គីប្រាល់តា​(Gibralter)មាន​ផ្ទៃដី៦គីឡូម៉ែត្រ​ការ៉េ។ ​​ ៥)  ​​តូកេឡាអ៊ូ​(Tokelau)មាន​ផ្ទៃដី១២គីឡូម៉ែត្រ​ការ៉េ។​​ ៦) ​ណូរុ​(Nauru)មាន​ផ្ទៃដី២១គីឡូម៉ែត្រ​ការ៉េ។​ ៧) ទូវ៉ាលូ(Tuvalu)មាន​ផ្ទៃដី២៦គីឡូម៉ែត្រ​ការ៉េ។​​ ៨) កោះ​ណ័រហ្វក​​(Norfolk Island)មាន​ផ្ទៃដី៣៦គីឡូម៉ែត្រ​ការ៉េ។​ ៩) ប៊េរមូដា(Bermuda) មាន​ផ្ទៃដី៥៣គីឡូម៉ែត្រ​ការ៉េ។​​ ១០) ​សាន់ម៉ារីណូ​ (San Marino)មាន​ផ្ទៃដី៦១គីឡូម៉ែត្រ​ការ៉េ៕ ប្រែ​សម្រួល៖ តូច​ ម៉ាយ៉ារស្មី ប្រភព៖ www.nationsonline.org
X
5s