តើ​មនុស្ស​ម្នាក់​ដែល​សម​ទទួល​បាន​ការ​គោរព​ពី​អ្នក​ដទៃ ​មាន​អត្តចរិត​បែប​ណា​?​



មិន​មែន​សុខ​ៗ​មាន​គេ​មក​គោរព​អ្នក​នោះ​ទេ​គឺ​ទាល់​តែ​អ្នក​ធ្វើ​អ្វី​មួយ​ដែល​ពួក​គេ​កោត​សរសើរ​ហើយ​វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ។ ខាងក្រោម​នេះ​គឺ​ជា​វិធីសាស្ត្រ​ខ្លះ​ៗ​ដែល​អ្នក​គួរ​តែ​អនុវត្ត​ប្រសិន​បើ​អ្នក​ចង់​ឲ្យ​អ្នក​ដទៃ​គោរព​អ្នក​ឲ្យ​បាន​ច្រើន​ជាង​មុន៖ ១) ចេះ​គួរសម៖ អ្នក​គួរ​តែ​មាន​ការ​គួរ​សម​ចំពោះ​មនុស្ស​ទូទៅ​មិន​ថា​ក្រុម​គ្រួសារ​របស់​អ្នក​ មិត្តភ័ក្ដិ​ អ្នក​ជិតខាង​ ឬ​អ្នក​ដទៃ​នោះ​ទេ។ អ្នក​ក៏​ត្រូវ​តែ​ផ្ដល់​ការ​គោរព​ដល់​ពួកគេ​ដែរ​ដូច​ជា​បើក​ទ្វារ​ឲ្យ​អ្នក​ដែល​នៅ​ក្រោយ​អ្នក ឬ​ផ្ដល់​អាទិភាព​ឲ្យ​ពួកគេ​ទៅ​មុន​ជាដើម។ ២) ស្ដាប់​ឲ្យ​បាន​ល្អ៖ មិន​ថា​អ្នក​មាន​សន្ទនា​ជាមួយ​អ្នក​ណា​ក៏​ដោយ​អ្នក​គួរ​តែ​គោរព​ពី​គំនិត​របស់​ពួកគេ​ទោះបី​ជា​អ្នក​មាន​គំនិត​ផ្ទុយ​គ្នា​ក៏​ដោយ​ហើយ​ព្យាយាម​សួរ​សំនួរ​បន្ថែម​ដែល​នេះ​បញ្ជាក់​ថា​អ្នក​ចេះ​គោរព​និង​មាន​ចំណាប់​អារម្មណ៍​ពី​គំនិត​របស់​ពួកគេ។ ៣) ចេះ​ជួយ​អ្នក​ដទៃ៖ ការ​ជួយ​មាន​ច្រើន​បែប​ច្រើន​ផ្នត់​ ហើយ​អ្នក​អាច​ជួយ​អ្នក​នៅ​ជុំវិញ​ខ្លួន​អ្នក​តាម​វិធី​ច្រើន​យ៉ាង​ដូចជា​ផ្ដល់​ជា​យោបល់ ផ្ដល់​ជា​ការ​លើក​ទឹកចិត្ត​ ការ​ណែនាំ​ ឬ​ប្រាក់កាក់​ជាដើម។ ៤) កុំ​កុហក៖ គ្មាន​នរណា​ចូលចិត្ត​មនុស្ស​ដែល​កុហក​នោះ​ទេ​ហើយ​អ្នក​ក៏​គួរ​តែ​ទម្លាប់​និយាយ​ពាក្យ​ពិត​ដែរ។ ប្រសិន​បើ​អ្នក​មក​យឺត​ដោយ​សារ​តែ​អ្នក​ក្រោក​យឺត​ឬ​មាន​បញ្ហា​អ្វី​មួយ​ អ្នក​គួរ​និយាយ​ប្រាប់​គេ​តាម​ត្រង់​ហើយ​កុំ​ព្យាយាម​រក​លេស​មក​និយាយ។ ៥) មិន​ត្រូវ​ខឹង​មួម៉ៅ​ច្រើន​នោះ​ទេ៖​ បើ​សិន​ជា​អ្នក​ហត់​ឬ​មាន​អារម្មណ៍​មិន​ល្អ​ អ្នក​ត្រូវ​តែ​ទប់​អារម្មណ៍​របស់​អ្នក​ឲ្យ​បាន​ល្អ​ហើយ​ហាម​ដាច់​ខាត​ជះ​កំហឹង​ទៅ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក។ ៦) រីករាយ​ក្នុង​ការ​ស្ដាប់​សម្ដី​រិះគុណ​ពី​អ្នក​ដទៃ​ហើយ​ចេះ​កែប្រែ៖ គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​អ្នក​គួរ​តែ​កែប្រែ​អ្វី​ដែល​អ្នក​ខ្លួន​អ្នក​ឬ​អ្នក​ដទៃ​គិត​ថា​មិន​ល្អ។ ហើយ​អ្នក​ក៏​គួរ​តែ​ចាំ​ទុក​ផង​ដែរ​ថា​នៅ​ពេល​ដែល​នរណា​ប្រាប់​ពី​ចំណុច​អវិជ្ជមាន​របស់​អ្នក​ប្រាប់​អ្នក​បាន​ន័យ​ពួកគេ​ស្រលាញ់​និង​ស្មោះ​ត្រង់​​នឹង​អ្នក៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.entrepreneur.com
X
5s