សញ្ញាទាំង៣ដែលបញ្ជាក់ថាអ្នកធ្វើការសម្រេចចិត្តខុស
ពេលខ្លះអ្នកប្រហែលជាអ្នកមិនដឹងទេថា អ្នកកំពុងតែសម្រេចចិត្តខុសចំពោះរឿងអ្វីមួយរហូតដល់ពេលមួយដែលអ្នកមានអារម្មណ៍ថាស្ដាយក្រោយ។ តើមានចំណុចណាខ្លះដែលបញ្ជាក់ថាអ្នកធ្វើការសម្រេចចិត្តខុសក្នុងរឿងដែលអ្នកកំពុងធ្វើ?
១) អ្នកមានអារម្មណ៍ថាធុញទ្រាន់៖ ទោះបីពេលដំបូងអ្នកមានអារម្មណ៍ថាពេញចិត្តជាមួយការងារដែលអ្នកធ្វើក៏ដោយ ប៉ុន្តែបន្ទាប់មកអ្នកមានអារម្មណ៍ថាធុញទ្រាន់ចំពោះវាហើយងាយឆាប់ហត់នឿយ។
២) អ្នកកំពុងតែស្ដាយក្រោយហើយចង់ចាកចេញ៖ អ្នកមានអារម្មណ៍ថាខុសហើយចង់ត្រលប់ពេលវេលាទៅក្រោយវិញ មិនតែប៉ុណ្ណោះអ្នកថែមទាំងចង់ចាកចេញពីការងារនោះគ្រាន់តែវាមិនទាន់មានពេលសក្ដិសមសម្រាប់អ្នកតែប៉ុណ្ណោះ។
៣) អ្នកចាប់ផ្ដើមសុំយោបល់ពីអ្នកដទៃញឹកញាប់៖ ចំណុចនេះមានន័យថាអ្នកកំពុងតែមិនច្បាស់និងមិនទុកចិត្តពីអ្វីដែលខ្លួនឯងកំពុងធ្វើនោះទេ។ អ្នកចាប់ផ្ដើមពិគ្រោះជាមួយអ្នកដទៃហើយសួរពួកគេពីនេះពីនោះថែមទាំងរអ៊ូរទាំប្រាប់ពួកគេពីបញ្ហាដែលអ្នកជួបថែមទៀតផង៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.greatist.com