មូលហេតុ៣យ៉ាង ដែលអ្នកគួរចាប់ផ្ដើមសន្សំលុយសម្រាប់ការចូលនិវត្តន៍ពីឥឡូវនេះ
ស្ថានភាពម្នាក់ៗគឺខុសគ្នា ដោយសារតែកត្តាមួយចំនួនដូចជា ប្រាក់ចំណូល ការចំណាយ អាយុ និងកត្តាផ្សេងៗទៀត ដែលប៉ះពាល់ដល់របៀបគ្រប់គ្រងប្រាក់របស់យើង។ ដូច្នេះហើយ កាលណាយើងមានគំនិតក្នុងការសន្សំលុយ និង រៀបចំហិរញ្ញវត្ថុឲ្យបានល្អ ជាពិសេសសម្រាប់ពេលចូលនិវត្តន៍នោះ វានឹងជួយឲ្យជីវិតរបស់អ្នកកាន់តែប្រសើរ។ ខាងក្រោមនេះ ជាហេតុផល៣យ៉ាងដែលអ្នកគួរចាប់ផ្តើមសន្សំតាំងពីក្មេងទៅដើម្បី ទុកសម្រាប់ពេលចូលនិវត្តន៍៖
១)ឆាប់បានចូលនិវត្តន៍៖ អ្នកគួរចំណាយប្រាក់តិចជាង ប្រាក់ដែលអ្នករកបាន និងការវិនិយោគទៅអ្វីផ្សេងដែលអាចកសាងផែនការចូលនិវត្តន៍នេះ។ប្រសិនបើអ្នកអាចសម្រេចផែនការនេះនៅអាយុក្មេង អ្នកនឹងមានហិរញ្ញវត្ថុគ្រប់គ្រាន់ នោះជីវិតរបស់អ្នកនឹងពោរពេញទៅដោយភាពរីករាយ និង មិនបារម្ភចំពោះការខិតខំធ្វើការនៅពេលវ័យចាស់ទៀតនោះទេ ។
២)បញ្ចៀសការពន្យារពេល៖ ប្រសិនបើអ្នកមិនចាប់ផ្ដើមសន្សំលុយសម្រាប់ការចូលនិវត្តន៍ពីពេលនេះ តើពេលណាអ្នកនឹងចាប់ផ្ដើម? MoneyRates.com បានបង្ហាញថា មានតែមនុស្សមួយភាគបួនតែប៉ុណ្តោះដែលបានចាប់ផ្ដើមសន្សំចូលនិវត្តន៍នៅអាយុ៤០ឆ្នាំ។ជាទូទៅ មនុស្សចាប់សន្សំនៅពេលពួកគេជិតបញ្ចប់ការងាររបស់ពួកគេ ដូច្នេះហើយវាហាក់ដូចជាយឺតពេលបន្តិច។ អ្នកគួរតែចាប់ផ្ដើមសន្សំកាន់តែឆាប់កាន់តែល្អ ដើម្បីកុំឲ្យយប់យន់សុបិនយូរ។
៣)មានទាំងពេល និង មានទាំងមានលុយ៖ ការសន្សំសម្រាប់ចូលនិវត្តន៍នៅវ័យក្មេងក៏អាស្រ័យទៅលើកត្តាទីផ្សារការងារនិង ស្ថានភាពផ្ទាល់ខ្លួនផងដែរ។អ្នកចាប់ផ្ដើមកាន់តែលឿនកាន់តែល្អ វាជួយអោយអ្នកឈានដល់គោលដៅហិរញ្ញវត្ថុរបស់អ្នកឆាប់ ហើយដល់ពេលនោះអ្នកមានទាំងលុយ និង មានទាំងពេលវេលាគ្រប់គ្រាន់ដើម្បីរីករាយចំពោះឆាកជីវិតក្នុងពេលចូលនិវត្តន៍របស់អ្នក៕
ប្រែសម្រួល៖ អ៊ឺង មួយយូ
ប្រភព ៖ www.cheatsheet.com