ច្បាប់ប្លែកៗទាំ៤ នៅបណ្ដាប្រទេសមួយចំនួនលើពិភពលោក ដែលធ្វើឲ្យអ្នកហួសចិត្ត
នៅពេលធ្វើដំណើរនៅជុំវិញពិភពលោក វាជារឿងល្អក្នុងការស្រាវជ្រាវច្បាប់និងទំនៀមទម្លាប់ប្រពៃណីនៅក្នុងតំបន់នោះ។ មានច្បាប់មួយចំនួនដែលមនុស្សជាច្រើនមិនបានដឹងហើយអាចប្រព្រឹត្តខុស។
១) នៅក្នុង រដ្ឋVictoria ប្រទេសអូស្ត្រាលី អំពូលត្រូវបានអនុញ្ញាតឲ្យផ្លាស់ប្ដូរលុះត្រាតែអ្នកអគ្គិសនីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៖ប្រទេសអូស្ត្រាលីជាប្រទេសមានកំណើនប្រជាជនច្រើនបំផុតលំដាប់ទីពីរក្នុងប្រទេសអូស្ត្រាលី។ ក្នុង រដ្ឋVictoria នេះ ការដូរអំពូលភ្លើងដោយខ្លួនឯង គឺជារឿងខុសច្បាប់ ពោលគឺទាល់តែអ្នកជំនាញទើបអាចដូរបាន ឬ លុះត្រាតែអ្នកនោះមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
២) ទីក្រុងMilanរបស់ប្រទេសអ៊ីតាលីត្រូវឲ្យប្រជាជនសើចជានិច្ច៖ ច្បាស់ក្នុងទីក្រុង Milanប្រទេសអ៊ីតាលី បានបញ្ជាក់ថា វាគឺជាច្បាប់ដែលតម្រូវអោយប្រជាជនញញឹមគ្រប់ពេលវេលា លើកលែងតែពេលបុណ្យសព ឬ ទស្សនកិច្ចនៅក្នុងមន្ទីរពេទ្យ។ អ្នកជ្រួញចិញ្ចើមអាចប្រឈមមុខនឹងការផាកពិន័យ។
៣) នៅរដ្ឋFlorida របស់សហរដ្ឋអាមេរិក វាខុសនឹងច្បាប់ដែលអ្នកផោមនៅទីសាធារណៈបន្ទាប់ពីម៉ោង៦ល្ងាចនៅថ្ងៃព្រហស្បតិ៍៖ អ្នកនឹងត្រូវបានគេចាត់ទុកថាជាជនបង្កការរំខានទីសាធារណៈ ប្រសិនបើអ្នកផោមចាប់ពីម៉ោង៦ល្ងាចទៅ។ ដូច្នេះ អ្នកគួរតែទៅផ្ទះបើសិន បើអ្នកចង់ផោម ឬ អ្នកអាចផោមដោយស្ងៀមស្ងាត់បំផុត ដើម្បីមិនឲ្យមានការរំខានដល់អ្នកដទៃ។
៤) នៅប្រទេសស្វីសហាមប្រជាជនប្រើប្រាស់បង្គន់ក្រោយម៉ោង១០យប់ ៖ បន្ទាប់ពីម៉ោង១០យប់ វាជារឿងខុសច្បាប់នៅក្នុងប្រទេសស្វីស ប្រសិនបើអ្នកប្រើប្រាស់បង្គន់ដែលអាចមានសំឡេងរំខានដល់អ្នកជិតខាង។ រដ្ឋាភិបាលចាត់ទុកថាជាការបំពុលដោយសំឡេង៕
ប្រែសម្រួល៖ អ៊ឺង មួយយូ
ប្រភព ៖ www.dailymail.co.uk