អ្នក​ជំនាញ៖ ​វីតាមីន​ភាគ​ច្រើន​សុទ្ធ​តែ​គ្មាន​ប្រយោជន៍ ​ប៉ុន្តែ​មាន​តែ​១​ប៉ុណ្ណោះ​ដែល​​​អ្នក​គួរ​ដឹង​​



​​មាន​មនុស្ស​​មិន​តិច​ទេ​ដែល​ចាត់​ទុក​ថា​ វីតាមីន​សុទ្ធ​តែ​សំខាន់​សម្រាប់​​សរីរាង្គកាយ។ តាម​ការ​​ចុះ​ផ្សាយ​របស់​គេហទំព័រ​ Business Insider ​បាន​​ឱ្យ​ដឹង​ថា​ ​មនុស្ស​ភាគ​ច្រើន​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​​វីតាមីន​ B, C ​និង​ E ​ស្រាប់​ទៅ​ហើយ​ប៉ុន្តែ​មាន​តែ​វីតាមីន​មួយ​ប៉ុណ្ណោះ​ដែល​មនុស្ស​ភាគ​ច្រើន​​ខ្វះ។ នោះ​គឺ​វីតាមីន​ D។ ​តាម​​បច្ចេកទេស​វិជ្ជាសាស្ត្រ​ វីតាមីន​​ មាន​ពីរ​ប្រភេទ​ គឺ​​ D2 ​ដែល​ទទួល​បាន​ពី​ការ​ចាក់​បំពេញ​ ឬ​លាប​ និង​បាន​ទទួល​ពី​អាហារ​ និង​​វីតាមីន​ D3 ​បាន​មក​ពី​ព្រះអាទិត្យ។ ​វីតាមីន​នេះ​ មាន​ចំណែក​ធ្វើ​ឱ្យ​ឆ្អឹង​រឹងមាំ។ វា​ក៏​មាន​ចំណាយ​សំខាន់​សម្រាប់​ទ្រទ្រង់​ដល់​​សាច់ដុំ​​ដើម្បី​ធ្វើ​ចលនា​ និង​​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ​​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ឆ្លង។ ​ធ្វើ​យ៉ាង​ម៉េច​ទើប​ទទួល​បាន​វីតាមីន​ឌី? ​ក្រៅ​ពី​​​ទទួល​បាន​ពី​ពន្លឺ​ព្រះអាទិត្យ​ ​វីតាមីន​ឌី​ មាន​នៅ​ក្នុង​​ត្រី​សាល់ម៉ុង​ ​និង​ត្រី​ធូណា។ ​វា​មាន​ខ្លះ​ដែរ​នៅ​ក្នុង​​ថ្លើម​​គោ​ ​ប្រូម៉ា​ ​និង​ស៊ុត៕ ដោយ៖ រតនៈវិភូ​
X
5s