អាហារ​ទាំង​៥​ប្រភេទ​ដែល​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​ភ្លឺថ្លា​ និង​ មាន​សុខភាព​ល្អ​ជាង​មុន​



អ្វី​ដែល​អ្នកទទួលទាន​រាល់​ថ្ងៃ​ មាន​ផលឥទ្ធិលដល់​សុខភាព​របស់​អ្នក​ជានិច្ច​មិន​ថា​ល្អ​ឬ​មិន​ល្អ​ក៏​ដោយ​វា​ក៏​ជា​ផ្នែក​មួយ​សម្រាប់​កំណត់​ពណ៌​ធ្មេញ​របស់​អ្នក​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​អាហារ​ដែល​អ្នក​គួរ​តែ​ដឹង​ថា​វា​អាច​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​ស​ភ្លឺ​ថា្ល​ជាង​មុន​បាន៖ ១)​ អាហារ​ស្រួយ៖ ប្រភេទ​អាហារ​ដូចជា​ការ៉ុត​ ផ្លែប៉ោម និង​ត្រសក់​ជាដើម​ដែល​តម្រូវ​ឲ្យ​មាន​ការ​ទំពា​ច្រើន​ហើយ​ក៏​ជា​ជំនួយ​ក្នុង​ការ​លាង​សម្អាត​ធ្មេញ​ផង​ដែរ។ ២)​ បន្លែ​បៃតង៖ បន្លែ​បៃតង​ពោរពេញ​ទៅ​ដោយ​វីតាមីន​ និង​ សារធាតុ​រ៉ែ​ហើយ​មាន​កម្រិត​កាល់​ឡូរី​ទាប។ អាហារ​ទាំង​នេះ​មាន​ប្រភេទ​វីតាមីន​B​ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​នៅ​អញ្ចាញ​ធ្មេញ​ជា​ពិសេស​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។ ៣) ទឹក៖ ការ​ទទួល​ទាន​ទឹក​ជាច្រើន​ជា​ប្រចាំ​អាច​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​មាន​ភាព​រឹងមាំ។ ៤) តែ​៖ តែ​ជា​សមាសធាតុ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​សារជាតិ​polyphenols​នៅ​ក្នុង​តែ​បៃតង​ហើយ​វា​មាន​តួនាទី​ដើម្បី​ពន្យឺត​ការ​រីក​លូតលាស់​នៃ​បាក់តេរី​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អញ្ចាញ​ធ្មេញ​នេះ។ លើស​ពី​នេះ​ទៀត​វា​ជួយ​លាក់បាំង​ក្លិន​មាត់​មិន​ល្អ​ផង​ដែរ។ ៥)​ ប្រូតេអ៊ីន​គ្មាន​ជាតិ​ខ្លាញ់៖ ប្រូតេអ៊ីន​គ្មាន​ជាតិ​ខ្លាញ់​មាន​ផូស្វ័រ​ច្រើន​ដែល​ជួយ​ការពារ​ធ្មេញ​ហើយ​ប្រូតេអ៊ីន​មាន​នៅ​ក្នុង​សាច់​មាន់ អាហារ​សមុទ្រ និង​ស៊ុត​ជាដើម៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com
X
5s